Blogspot បានបង្កប់មុខងារនេះមកជាមួយដែរ តែសម្រាប់អ្នកដែលទើបរៀនប្រើដំបូងមិនសូវស្គាល់មកពីមុខងារនោះ មានឈ្មោះខុសពីតួនាទីពិតរបស់វា ដែរជាហេតុធ្វើឲ្យឆ្ងល់ (កាលពីមុនខ្ញុំក៏ឆ្ងល់ដែរ តើធ្វើយ៉ាងម៉េចទើបអាចបង្ហាញជាសង្ខេបបាន?) ឥឡូវមានចំលើយហើយ ហើយថែមទាំងមិនបាច់សរសេរកូដអីនោះទេ ងាយៗសំរាប់មនុស្សដូចជាខ្ញុំនេះ និងអ្នកដែរមិនចេះកូដ។
សូមមើលដូចខាងក្រោមនេះ៖
វិធីប្រើ Readmore ដែលមានស្រាប់ក្នុង Blogger ៖
- Log ចូលទៅក្នុងគណនី Blogspot របស់អ្នកដោយចូលតាម www.blogger.com- ចុចដាក់ សញ្ញា Cursor ដែរលោត "ទឹត" ដាក់កន្លែងណាដែរអ្នកចង់អោយបង្ហាញសង្ខេបត្រឹមកន្លែងនោះ រួចចុចប៊ូតុងInsert jump break ជាការស្រេច ។ សូមមើលរូបឧទាហរណ៍ខាងក្រោមនេះ៖
ចំណាំ៖ លោកអ្នកត្រូវរៀបចំត្រួតពិនិត្យអត្ថបទរួចរាល់អស់សិនទើបប្រើ Insert jump break ជាចុងក្រោយគេ។
ដូរអក្សរ Readmore អោយទៅជា ភាសាខ្មែរវិញ៖
-ចូលទៅ Layout >> ចុចប៊ូតុង Edit ត្រង់កន្លែង Blog Posts (សូមមើលរូបខាងក្រោម)៖នោះនឹងលេចចេញផ្ទាំង Configure Blog Posts ចេញមកអោយយើងកំណត់ ៖
-Mumber of post on main page: ជាការកំណត់ចំនួន Post អោយបង្ហាញនៅទំព័រ Home
-Post page link text: កំណត់អក្សរដែរយើងចង់បាន ឧទាហណ៍៖ ចុចទីនេះអានបន្ត >>
រួចចុចប៊ូតុង SAVE ជាការស្រេច :D ៕
No comments:
Post a Comment