Published: Thursday, 14 May 2015
Written by Chan Virak Singha
ដោយសង្កេតឃើញថា
ក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន ការធ្វើគារវកិច្ចគោរពគ្នាទៅវិញទៅមក
បានប្រាសចាកពីគុណធម៌ គុណតម្លៃ និងរបៀបបែបបទដ៏ល្អផូរផង់ របស់ដូនតាខ្មែរ
គេហទំព័រអក្សរសាស្ត្រខ្មែរសូមលើកយករបៀបសំពះខ្មែរ មកចុះផ្សាយ។
ការសំពះខ្មែរ
ខ្មែរលើកដៃសំពះ ដោយលើកដៃទាំងពីរ ផ្គុំគ្នាជារាងក្រពុំឈូក ដោយសារប្រជាជនខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា។
សំពះកម្ពស់ត្រឹមដើមទ្រូង
មនុស្សដែលមានវ័យ ឬបុណ្យសក្តិស្មើគ្នា ឬជាមិត្តភក្តិ គេគប្បីលើកដៃសំពះគ្នាទៅវិញទៅមក ដោយដាក់ដៃត្រឹមដើមទ្រូង។
អ្នកដែលមានឋានៈតូច
ឬអាយុតិច សំពះអ្នកដែលមានឋានៈខ្ពស់ ឬអ្នកមានអាយុ ច្រើនជាង
គប្បីលើកដៃប្រណមដោយចុងម្រាមនៅត្រឹមមាត់
ឯអ្នកដែលមានឋានៈខ្ពស់ឬអាយុច្រើន
ត្រូវសំពះតបវិញដោយប្រណមដៃកម្ពស់ដើមទ្រូង។
សំពះកម្ពស់ត្រឹមចុងច្រមុះ
កូនសំពះឪពុកម្តាយ ចៅសំពះយាយ សិស្សសំពះគ្រូ គប្បីលើកដៃឡើង ហើយដាក់ម្រាមដៃត្រឹមចុងច្រមុះ។
សំពះកម្ពស់ចិញ្ចើម
សម្រាប់ថ្វាយបង្គុំព្រះសង្ឃ វត្ថុសក្តិសិទ្ធ ថ្វាយបង្គុំព្រះមហាក្សត្រ។
ខ្លឹមសារសង្ខេប
១. កម្ពស់ដើមទ្រូងៈ សម្រាប់វ័យ ឋានៈស្មើគ្នា ឬមិត្តភក្តិ២. កម្ពស់មាត់ៈ វ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយ
៣. កម្ពស់ច្រមុះ: មាតាបិតាជីដូនជីតា ឬគ្រូបាអាចារ្យ
៤. កម្ពស់ចិញ្ចើមៈ ព្រះមហាក្សត្រ ព្រះសង្ឃឬវត្ថុសក្តិសិទ្ធ
៥. កម្ពស់ចិញ្ចើមឡើងលើៈ ទេវតា ព្រះឥន្ទព្រះព្រហ្ម ឬបួងសួង។
No comments:
Post a Comment