តិចនិចក្លាយជាអ្នក Design ដោយភាពឆ្នៃប្រឌិត
ជាងកន្លះឆ្នាំមកហើយ ដែលពាណិជ្ជកម្មកម្ពុជា បើក វគ្គក្លាយជាអ្នកជំនាញរចនា (Designer) ដោយឃើញថា នៅប្រទេសកម្ពុជាយើងកំពុងរីកចម្រើន និងលូតលាស់លើគ្រប់វិស័យ ជាពិសេស វិស័យបច្ចេកវិជ្ជា។ ក្នុងនោះដែរ អ្វីដែលកំពុងរីកដុះដាលគួរឲ្យកត់សម្គាល់នោះ គឺផ្នែករចនា (Design) ដែលជាផ្នែកមួយមានឥទ្ធិពលខ្លាំងក្លា ហើយជាតម្រូវការសម្រាប់វិស័យជាច្រើន។ ដោយមើលឃើញថា ពីតម្រូវការ និងការវិវត្តន៍នៃវិស័យបច្ចេកវិជ្ជាសម្រាប់អាជីវកម្ម ហេតុនេះ ពាណិជ្ជកម្ម កម្ពុជា បានបង្កើតវគ្គសិក្សាមួយនេះ ដោយមានបន្ថែមនូវតិចនិក និងគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដែលមានផ្តោតទៅលើផ្នែករចនា (Design) តាមរយៈការជួបផ្ទាល់ជាមួយអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំក្នុងផ្នែក Design នេះ។ ម្យ៉ាងទៀត អ្នកចូលរួមទាំងអស់នឹងអាចពង្រឹងនូវសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញឲ្យមុខជំនួញ ឬការងារទៅតាមក្រុមហ៊ុន និងស្ថាប័នរបស់ពួកគេកាន់តែខ្លាំងក្លាបន្ថែមទៀត។
ការរៀន Design មិនត្រឹមតែជំនាញបច្ចេកវិទ្យាដែលលោកអ្នកអាចធ្វើបានតែក្នុងការិយាល័យប៉ុណ្ណោះទេ លោកអ្នកក៏អាចសិក្សាជំនាញ Design យកទៅប្រើប្រាស់ប្រកបអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណិតបានផងដែរ។ លើសពីនេះ ជំនាញខាងផ្នែក Design គឺជំនាញកែច្នែរូបភាពបែបស្រមើលស្រម៉ៃម្យ៉ាង ដែលដំបូងមើលទៅរូបមិនចាប់អារម្មណ៍ តែអាចកែច្នៃរូបមករូបភាពឲ្យមកមានសភាពស្រស់ស្អាតលេចធ្លោគួរជាទីចាប់អារម្មណ៍បាន នេះហើយចំនុចពិសេសនៃការរៀន Design។
លក្ខណៈពិសេសបន្ថែមពីលើការរៀនជំនាញDesignលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ដែលអ្នកអាចយកទៅប្រើប្រាស់ក្នុងការប្រកបរបររកស៊ីតាមប្រព័ន្ធអនឡាញតាមរយៈ៖
ភាពទាក់ទាញនៃផលិតផលតាមអនឡាញ
ប្រសិនបើមានចំនេះដឹងនៅក្នុងខ្លួន ហើយតម្រូវការគឺត្រូវការជានិច្ចដូចជាទៅតាមស្ថានប័ន
ក្រុមហ៊ុន នានា ហើយអ្វីដែលសំខាន់ សម័យនេះជាសម័យតិចណូឡូជី
តាមរយៈបណ្តាញសង្គម Facebook, Twitter, Instragram, Line
ដោយបង្ហោះរូបភាពដ៏គួរឲ្យទាក់ទាញ មានសោភ័ណភាព ដូច្នេះអ្នកត្រូវការរចនា ដើម្បីបន្ថែមនូវសម្រស់ឲ្យមានភាពស្រស់ស្អាត។
ការប្រម៉ូតផលិតផល
មួយវិញទៀត ប្រសិនបើលោកអ្នកចង់ប្រូម៉ូសិនផលិតផលរបស់អ្នកលក់ដាច់ អ្នកក៏ត្រូវការរចនារូបភាព ឬផលិតផលរបស់អ្នក ឲ្យមានសោភ័យភាពមានភាពទាក់ទាញផងដែរ អ្នកមិនត្រូវការចាំបាច់ជួលគេមករចនាទៀតទេ ព្រោះថាអ្នកមានចំនេះដឹងផ្នែកនេះស្រាប់រួចហើយ។
ចំណេញពេលវេលា និងចំណេញថវិកា
គ្រប់អាជីវកម្មទាំងអស់ ត្រូវការប្រាក់ចំណេញខ្ពស់ និងចំណាយថ្លៃដើមតិច។ ការរៀនជំនាញ Design នឹងធ្វើឲ្យអ្នកទទួលបានប្រាក់ចំណេញ និងមិនចំណាយពេលវេលាយូរ ព្រោះថាអ្នកអាចធ្វើវាដោយខ្លួនឯង ពេលណាក៏បាន។ តួយ៉ាងប្រសិនបើអ្នកប្រគល់ឲ្យគេធ្វើ អ្នកត្រូវបានចំណាយច្រើន ពោលគឺតម្លៃចាប់ ១០ដុល្លារ ទៅ ១០០ដុល្លារ នេះគ្រាន់តែជាតម្លៃនៃការ Design រូបភាពធម្មតាប៉ុណ្ណោះ។
ទទួលបានចំណូលបន្ថែមពីលើជំនាញ Design
សព្វថ្ងៃផ្នែក Design មានឥទ្ធិពលខ្លាំងណាស់សម្រាប់គ្រប់អាជីវកម្ម ព្រោះថាផលិតផលត្រូវការបង្ហាញសម្រស់ឲ្យទាក់ទាញចិត្តអ្នកទិញ ដែលចង់ទិញរបស់អ្នក។ ក្រៅពីលោកអ្នកក៏អាចរកចំណូលបន្ថែមពីលើជំនាញ Design នេះ តាមរយៈការទទួលកិច្ចការរបស់គេយកមកធ្វើ ដូចជា Logo, Business Card, Magazine, Book ជាដើម។
+កម្មវិធីសិក្សា៖
យើងនឹងយកមកបង្រៀនទៅលើកម្មវិធីមួយដែលពេញនិយមគឺ៖
-កម្មវិធី Adobe Photoshop CC
+ចំណេះដឹងដែលត្រូវទទួលបាន៖
-អនុវត្តន៍ផ្ទាល់ទៅលើការងារជាប្រចាំរបស់លោកគ្រូ
-បង្ហាញគន្លឹះ Design ងាយៗ (Concept)
-ស្វែងយល់ក្នុងការប្រើប្រាស់ Toolbox របស់កម្មវិធី Adobe Photoshop CC
-យល់ដឹងពីការប្រើប្រាស់ File Mockup និងបង្កើត File Mockup
-របៀបនៃការប្រើប្រាស់់ពណ៌ និងកែពន្លឺរូបភាព
-ស្វែងយល់ក្នុងការស្វែងរក Style, Brush, Pattern, Gradient and Shape
-របៀបនៃកាត់តរូបភាព និងការផ្លាស់ប្តូរផ្ទៃរូបភាព
-របៀបស្វែងរករូបភាពពី Web site មានរូបភាពច្បាស់ៗ
-ការធ្វើរូបភាព និងអក្សរមានចលនា (Animation)
ដូចនេះ បើសិនលោកអ្នកចាប់អារម្មណ៍ ចង់ដឹង ចង់ចេះផ្នែក Design សូមចូលរួមវគ្គខ្លីរបស់ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១២-១៣ ខែមីនា ចាប់ពីម៉ោង 9:00am-4pm (សម្រាប់អ្នកនៅភ្នំពេញ) ហើយសម្រាប់អ្នកនៅខេត្តសៀមរាប នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ 092 57 58 23 | 098 68 37 66៕
ទីតាំង៖ ផ្ទះលេខ ៩៦ ផ្លូវ លេខ ១៣៨ នៅក្បែរសាលាសន្ធម៉ុក រាជធានីភ្នំពេញ ។
តម្លៃសិក្សាៈ USD $50.00 (ដុល្លា)
លក្ខ័ខណ្ឌក្នុងការចូលរួម
ត្រូវចេះប្រើកុំព្យូទ័រខ្លះៗ
អត់ចេះក៏អាចចូលរួមបានដែរ
ត្រូវមានកុំព្យូទ័រ Laptop ប្រើផ្ទាល់ខ្លួន
មានផ្តល់ឯកសារ, Free Software និងមានវីដេអូចែកដោយឥតថ្លៃផងដែរ។
ចំពោះសិស្សចាស់បញ្ចុះតម្លៃ 50% និងសិស្សតាមខេត្តបញ្ចុះតម្លៃ 10$
ចំណាំ៖ ក្រោយការបានសិក្សាបញ្ចប់វគ្គនេះ នឹងមានចេញសញ្ញប័ត្រជូន
No comments:
Post a Comment