Published: Saturday, 05 March 2016
Written by Admin
ថ្ងៃមួយនាងបានចូលទៅក្នុងព្រៃ ដូចសព្វមួយដង ដើម្បី យករុក្ខជាតិ មកធ្វើជាលក្ខ ។ ពេលនោះនាងបានរើសបានដុំថ្មមួយដុំមានពណ៌ ក្រហមឆ្អិនឆ្អៅ។
នាងបានយកមកសួរម្ដាយ ពេលនោះ ម្ដាយប្រាប់ថាវាជាដុំមាស។ នាងអរណាស់ មិនយកមាសនោះទៅលក់ទេ នាងបានយកវា មកធ្វើជាត្រល់ សម្រាប់តម្បាញ ។ មុនពេលដែលនាង ត្បាញនាងតែងតែសែន និង បែរបន់សូមកុំឲ្យសូត្រដាច់ និងជាប់បានល្អ ព្រមទាំងរលោងផងដែរ។ កំលាំងនៃការបួងសួងបានលឺដល់ព្រះពិស្ណុការដែលជាអាទិទេពនៃសិល្បៈ ។ ទ្រង់ក៏ ប្រទាននិងឲ្យពរដល់នាងតាមការប្រាថ្នា។
ហេតុការណ៍ដ៏អស្ចារ្យនេះនាងបោះ១ដង ត្បាញបានកន្លះកីនាងអរផង ភ័យផង។ នាងបោះ ២ដងបាន ១កី ហើយក្រណាត់របស់នាងមានពណ៌ល្អ និងរលោង។ នាងបានយកទៅជូនម្ដាយ ម្ដាយនាងគាត់អរខ្លាំងណាស់ និងយកទៅលក់បានតម្លៃថ្លៃ រហូតបានក្លាយជាសេដ្ឋី សូត្រក្នុងខេត្តកំពត។ ព្រះរាជា ក៏ប្រទានងារ( នាងត្រល់មាស)។ ដំណឹងបានលឺដល់ក្រុងចិន ស្ដេចចិនបានបញ្ជាឲ្យ បុត្រាទ្រង់មកស្ដីដណ្ដឹងនាងកែវស ដើម្បីយកនាងទៅនៅស្រុកចិនតាមប្ដី ធ្វើដូច នេះបាន ខ្មែរនៅតែទិញក្រណាត់ពីចិនរាល់ៗឆ្នាំដ៏ដែល។
ម្ដាយរបស់នាងបានសួរចិត្តកូនស្រីតែនាងមិនព្រម។ ព្រោះនាងមានចិត្តលើកំលោះ មាណព ដែលជាអ្នកជ្រលក់ក្រណាត់និងជាមនុស្ស នៅជាមួយនាងតាំងពីនៅក្រីក្រ។ នាងគិតថា ចិនមានសិទ្ធយក ប្រពន្ធបួនដប់បាន ហើយគិតថាគ្មានវាសនាល្អទេសម្រាប់នាង។
ពាក្យបដិសេធន៍នេះបានធ្វើឲ្យចិនមិនសប្បាយចិត្តសោះ ក៏ទៅប្ដឹងស្ដេចខ្មែរ។ ទ្រង់មានបណ្ដូលថា៖ រឿងអនាគតរបស់នណា អ្នកនោះជាអ្នកសម្រេចទ្រង់ជាស្ដេចគ្មានសិទ្ធទេ។ ព្រោះទ្រង់មិនចង់ឲ្យនាងទៅរស់នៅស្រុកចិនទេបើទៅខ្មែរនិង បាត់អ្នកតម្បាញសូត្រមាសជារៀងរហូត។
រាជបុត្រចិនអង្គនោះក៏បានចុះមករកនាងដោយខ្លួនឯងឃើញនាងមាន សម្បុរសស្អាតខុសពីនារី ខ្មែរ ដទៃ ទៀតកាន់តែមានចិត្តស្រឡាញ់ទ្វេដង។ ហើយទ្រង់ក៏មានបញ្ជាថា៖ យកទាំងមនុស្ស យកទាំងត្រល់។ដោយដឹងពីល្បិចចិននាងក៏បានរៀបការជាមួយចៅមាណព ដោយរាជប្រទានដោយព្រះរាជាខ្មែរ។កាន់តែធ្វើឲ្យចិន មានកំហឹងយ៉ាងខ្លាំង ក៏បានប្រើចោរសមុទ្រមកលួចត្រល់មាស និងចាប់នាងត្រល់មាស ។
ភាពអសន្តិសុខ នៅក្នុងគ្រួសាររបស់នាងក៏កើតមានជារឿយៗ។ នាងក៏សុំម្ដាយទៅរស់នៅឆ្ងាយពី គេដើម្បីគេចចេញ ពីចោរទាំងនោះ ដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃ ។ ពេលនាងត្បាញបាននាងឲ្យអ្នកបំរើរ យកទៅឲ្យម្ដាយសម្រាប់ថ្វាយស្ដេច។ចោរចិន ទាំងនោះតាមរកគ្រប់កន្លែងតែរកមិនឃើញ ជួនជាពេល មួយនោះ មានល្ខោនចិន មកសម្លែង អ្នកបំរើក៏បានឈប់មើលការសំដែង ដោយដៃមានបង្វេច ពណ៌មាសផ្លេកៗ ។ រំពេចនោះ ចិនដែលនិយាយ ខ្មែរមិនសូវច្បាស់នោះ សួរថា៖ បានទិញសំពត់ពីណា ល្អយ៉ាងនេះ?
អ្នកបម្រើ ភ្លេចខ្លួនក៏ថា៖ ជារបស់អ្នកនាង កែវសរ ចិននោះក៏បានសួរ ដោយរកកន្លែង នាងកែវស រស់នៅ ដោយឲ្យមាស ១០០តំលឹង ។ អ្នកបម្រើក៏ឆ្លើយដឹងពី ទីតាំង ដែល នាងស រស់នៅ ។
រាត្រីដ៏រន្ធត់បានមកដល់ចោរបានចូលឡោមព័ទ្ធ ខ្ទមរបស់នាង ដោយគប់ភ្លើង ឆេះអស់រោង សត្វចិញ្ចឹមនាង និង រោងតម្បាញ ដែលនាងកំពុងត្បាញ ធ្វើឲ្យរលាកដៃនិង ខ្លួនរបស់នាងយ៉ាងដំណំ។នាងបានស្រែកហៅប្ដីឲ្យជួយ ចៅមាណព រត់ខាង នេះផង ខាងនោះផង រត់យកប្រពន្ធ ពីក្នុងរោង និង រត់ទៅ ដោះលែង សត្វចិញ្ចឹម ពីក្រោលទាំងអស់ ឲ្យរត់ចេញពី ភ្លើង សម្រែក ស្រែក អឺយកង និង សម្លេង ស្រែកយំ ពេញ ព្រៃ។រំពេចនោះ កូនសេះស របស់នាង ក៏រត់ចេញមកដោយឈរ ហូរស្រក់ទឹកភ្នែក ក្បែរនាង ដោយឃើញ មេរបស់វា ស្លាប់ក្នុងភ្លើង ។
សម្រែក ពួកចោរ ថាឲ្យចាប់នាង កែវស និងយកត្រល់ឲ្យបាន ! ចៅមាណពក៏បានលើកនាង កែវស ឡើងជិះសេះ រត់ទៅមុន ចៅមាណពក៏បាន ចុះទូកបង្វែរដាន។ ចោរទាំងនោះបានចុះទូកតាមមាណពដោយស្មានថា នាងកែវស ទៅជាមួយ ។ ការប្រយុទ្ធ ក៏ចាប់មានឡើង នៅកណ្ដាលសមុទ្រ ចោរទាំងនោះ ដោយដឹងថា ចាញ់បោក ក៏បានបាញ់ ព្រួញសម្លាប់ចៅ មាណពនោះទៅ។
លុះនៅពេលព្រឹក ចោរក៏ទៅបាត់អស់ នាងកែវស បានរត់ទៅមាត់សមុទ្រ ជាមួយកូនសេះ រកមើល ចៅមាណព តែ រកមិនឃើញសោះ សល់ តែបំណែកទូក និង ប្រអប់មួយឈើ ដែលអណ្ដែតជាប់មាត់ឆ្នេរ នាងបានបើកឡើង គឺជាត្រល់តម្បាញ របស់នាង នាងក៏ស្រែកយំ យ៉ាងខ្លាំង។នាងក៏បូងសួងថា ៖បើមានជាតិមុខ មែននាង សូមជួបចៅមាណពជាប្ដី និង ជាអ្នកតម្បាញ និង មានត្រល់មាស នេះនៅជាមួយនាងរហូត និងនៅជារបស់ខ្មែររហូត កុំឲ្យបាត់ទៅណា! ។បួងសួងរួចនាងក៏គប់ ត្រល់មាសនោះ ចូលទៅក្នុងសមុទ្រហើយនាងក៏នាងស្លាប់ទៅ។ដោយកម្លាំង បួងសួង ត្រល់មាសនោះ ឲ្យក្លាយជាកោះធំមួយ រាងដូច ត្រល់មកដល់ សព្វថ្ងៃនេះ។
ដោយក្ដីគោរពដល់នាង ព្រះរាជាក្រោយៗ ទ្រង់ក៏បាន សាងរូបនាងឡើង និង កូនសេះស សំរាប់រំលឹក នូវសេចក្ដីស្មោះរបស់នាង ចំពោះ ស្វាមី និងមាតុប្រទេស ។
No comments:
Post a Comment