Published: Saturday, 26 September 2015 Written by Admin
មូលហេតុបានជាភ្លេងនេះ មានឈ្មោះថា ភ្លេងពិណពាទ្យ
ព្រោះក្នុងក្រុមភ្លេងនេះ កាលពីដើម គេនិយមប្រើពិណចេញ ផ្តើមបទមុនគេ ។
មានអ្នកខ្លះ ហៅភ្លេងពិណពាទ្យនេះ ដោយការភ័ន្តច្រឡំថា ភ្លេងសៀម ។
ការពិតសៀមយកពីខ្មែរយើងទៅវិញទេ។ សៀមហៅវង់ភ្លេងនេះ ថាប៉ីពាទ្យ (ពីផាត) ព្រោះពីដើមគេប្រើប៉ី ឬស្រឡៃនាំមុខគេ។
ភ្លេងពិណពាទ្យ គឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង
និងប្រើប្រាស់ឧបករណ៍ហៅថាពិណដែលគេជឿថាបានផ្សព្វផ្សាយមកពី
ប្រទេសឥណ្ឌា។
បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថា
កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។នៅពាក់
កណ្តាលសម័យនោះមានក្រុមពីរដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនានិង
អ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់
តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុង សម័យអង្គរ ។
លុះ
ដល់សម័យក្រោយៗមក
ខ្មែរក៏បានកែប្រែផ្លាស់ប្តូរថែមថយគ្រឿងភ្លេងនេះ
ឲ្យក្លាយទៅជាភ្លេងរបស់ខ្មែរ ។ សព្វថ្ងៃនេះ
ភ្លេងពិណពាទ្យត្រូវបានចែកចេញជា ២វង់៖ ពិណពាទ្យវង់តូច (មានឧបករណ៍ចំនួន៥) និងពិណពាទ្យវង់ធំ
(មានឧបករណ៍ចំនួន ១០)។ នៅក្នុងព្រះរាជវាំង
មានឧបករណ៍ភ្លេងពិណពាទ្យពិសេសមួយបែបហៅថា
ក្រុមមហោរីព្រះរាជទ្រព្យ
(មានឧបករណ៍ចម្រុះច្រើនយ៉ាង ដល់ទៅ១៦គ្រឿង) ។
ខ្មែរប្រើវង់ភ្លេងពិណពាទ្យ ក្នុងការកំដររបាំបុរាណ
ក្នុងពិធីបួងសួង (បន់ស្រន់ លាបំណន់)
ក្នុងពិធីសាសនា (បុណ្យកឋិន បុណ្យផ្កា បំបួសនាគ
ពុទ្ធាភិសេក…) ជួនកាលក្នុងពិធីតម្កល់សព ។
ដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ
ពុំគួរគប្បីហៅភ្លេងពិណពាទ្យដែលបុព្វបុរសយើងបានបន្សល់ទុកឲ្យ
នេះថាជា ភ្លេងសៀមទៀតឡើយ ។
No comments:
Post a Comment