Tuesday, March 8, 2016

អ្នកវិទ្យាសាស្ត្ររូបវិទ្យារកឃើញការប្រើប្រាស់រស្មីឡាស៊ែដើម្បីផ្លាស់ប្តូរអាកាសធាតុ


09 March, 2016 / 3 ម៉ោងមុន
image

បុរសម្នាក់ដែលជាអ្នកវិទ្យាសាស្ត្រចូលចិត្តពិសោធន៍លើពន្លឺឡាស៊ែ  បានរកឃើញវិធីសាស្ត្រមួយថ្មីក្នុងការប្រើប្រាស់ពន្លឺឡាស៊ែផ្លាស់ប្តូរអាកាសធាតុ។
អ្នកវិទ្យាសាស្ត្រផ្នែករូបវិទ្យាជនជាតិស្វីសម្នាក់បានសិក្សាស្រាវជ្រាវក្នុងការកែច្នៃពន្លឺឡាស៊ែក្នុងការបង្កើត ឬធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ។ នេះដូចជាការលេងសៀកដ៏អាថ៌កំបាំង ប៉ុន្តែវាមិនមែនជាសៀកនោះទេ វាជាការពិតដោយសារដុំពពកអាចផ្តុំ និងបំបែក រួចក៏ផ្តុំឡោះងវិញតាមរយៈការ​បាញ់កាំរស្មីឡាស៊ែ។
នៅប្រទេសជឿនលឿន ដើម្បីទទួលបានទឹកភ្លៀងប្រើប្រាស់ ពួកគេបានប្រើប្រាស់សារធាតុគីមីមួយចំនួន ហើយដឹកជញ្ចូនដោយយាន្តចូលទៅកាន់អាកាសដើម្បីឱ្យសារធាតុគីមីទាំងនោះ បង្កើតកំណកពពក និងធ្វើឱ្យពពកផ្គុំគ្នាដើម្បីបង្កើតបានជាភ្លៀង។ សម្រាប់អ្នកវិទ្យាសាស្ត្ររូបវិទ្យានេះវិញ បានប្រើប្រាស់កាំរស្មីពន្លឺឡាស៊ែជំនួសវិញ ហើយថែមទាំងអាចបាញ់កាំរស្មីនោះដើម្បីបំបែកពពកផ្តុំពីខាងក្រោយភ្នំដែលកំពុងមានភ្លៀង ប្តូរមកពីភ្លៀងនៅផ្នែកម្ខាងទៀតនៃភ្នំបានថែមទៀតផង។
សូមបញ្ជាក់ថា ឡាស៊ែគ្រាន់តែជាពន្លឺដូច្នេះវាអាចផលិតបានពពកអនាម័យពុំមានសារធាតុគីមីនោះទេ ព្រោះអ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា ឡាស៊ែគ្រាន់តែជាពន្លឺ មិនមែនជាសារធាតុ។ 
នេះជារបកគំហើញថ្មីក្នុងការកែច្នៃពន្លឺឡាស៊ែមកប្រើប្រាស់ ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលពិសោធន៍ប៉ុណ្នោះ ពុំទាន់មានការអនុវត្តជាផ្លូវការនៅឡើយ។
imageimageimageimageimageimageimageimageimageimageimage

No comments:

Post a Comment