Published: Thursday, 18 June 2015
Written by: Chan Virak Singha
ទីក្រុងឧដុង្គឬភ្នំឧដុង្ត
បានត្រូវកសាងឡើង ក្នុងសតវត្សរ៍ទី១៧
ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ។ ក្នុង ពស ២១៦៤ គស ១៦២០
ព្រះបាទជ័យជេដ្ឋា។ ហើតភ្នំឧដុង្ត ជាអតីតរាជធានី នាសតវត្សរ៍ទី ១៧
(ពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៨៦៦) ដែលព្រះបាទនរោត្តម បានបោះបង់ចោល
នៅឆ្នាំ១៨៦៦ដើម្បីផ្លាស់រាជធានីទៅភ្នំពេញរហូតដល់សព្វថ្ងៃ។
ដើម្បីយល់កាន់តែច្បាស់ប្រវត្តនៃភ្នំឧដុង្តនេះ
ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖
ភ្នំឧដុង្តមានទីតាំងនៅភាគពាយ័ព្យ
ពីភ្នំពេញ ប្រហែល ៤០គីឡូម៉ែត្រ
ក្រោយមកមានការទាក់ទាញចំណាប់អារម្មណ៍សាជាថ្មី
បន្ទាប់ពីការកសាងព្រះសក្យមុនីចេតិយដ៏ធំ នៅលើកំពូលភ្នំនេះ នៅ
ជ្រុងខាងជើងដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។
ភ្នំឧដុង្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ
ខេត្តកណ្តាល។អ្នកស្រុក បានហៅភ្នំនេះ ដោយឈ្មោះបី គឺ ភ្នំឧដុង្គ
ភ្នំព្រះរាជទ្រព្យនិង ភ្នំអដ្ឋរស្ស។
តាមឯកសារ រឿងព្រេងខែ្មរ
ភាគ៥របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរ បញ្ជាក់ថា
ទីក្រុងឧដុង្គបានត្រូវកសាងឡើង ក្នុងសតវត្សរ៍ទី១៧
ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ។ ក្នុង ពស ២១៦៤ គស ១៦២០
ព្រះបាទជ័យជេដ្ឋាដែលគង់នៅ រាជវាំងល្វាឯម បានយាង ចេញទៅប្រពាតនៅ
តំបន់អូរក្រុងលាយក្នុងខេត្តសំរោងទង ក្រសាលនៅតាដុងយាយជ័យ
បានទតឃើញទីទួលមួយនៅតំបន់ស្រះកែវ
ថាជាទីមានទេសភាពល្អក៏ចាប់ព្រះទ័យចង់សាងព្រះរាជវាំងគង់នៅទី
នេះហើយក៏ចាត់ឧកញ៉ាក្រឡាហោម កែវ ឲ្យជា
មេចំណាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះ នៅថៃ្ង៥កើត
ខែផល្គុណ ឆ្នាំវក ទោស័ក ពស២១៦៤គស១៦២០ បានតាំងនាមនគរ (ទីក្រុង)
ថ្មី នោះថាព្រះបរមរាជវាំងមហានគរឧដុង្គ-មានជ័យបុរីរម្យឧត្តមរាជ
និវេសនដ្ឋានដែលហៅខ្លីថា ក្រុងឧដុង្គមានជ័យ។
បើសម្លឹងពីកំពូលភ្នំទៅក្រោមគេនឹង
ឃើញទិដ្ឋភាពគួរជាទីទស្សនា មាន ដើមត្នោត ផ្ទះ ស្រែ
ចម្ការរបស់អ្នកស្រុកព័ទ្ឋជុំវិញនោះ, បើមើលទៅកើតឃើញ
ដៃទនេ្លសាបនិងភូមិអ្នកស្រុកកំពង់ហ្លួង, មើលទៅជើងឃើញ
ភូមិវាំងចាស់និងផ្សារឧដុង្គ, និង ខាងត្បូង ឃើញផ្លូវជាតិលេខ៥
ទៅភ្នំពេញយ៉ាងវែងបីដូចខ្សែពួរមួយចង្វាយ ។ ភ្នំនេះ
មានទីកនែ្លងជាទីសក្ការបូជា សម្រាប់អង្គុយលំហែកាយ
និងមានផ្សារលក់ម្អូបចំណីជូនភ្ញៀវដែលបាន ទៅកម្សាន្ត។
ភ្នំនេះជាទីកនែ្លង សម្រាប់តំកល់
អដ្ឋិធាតុរាជវង្សានុវង្សដែលគេចំណាំហៅថា "ភ្នំព្រះរាជទ្រព្យ"
មានកំពសមិនខ្ពស់ពេក មិនទាបពេក ។បើដើរឡើងតាមជណ្តើរខាងជើង
ដែលទើបសង់ថ្មី ចំនួន ៥០៩កាំគេនឹងបានឃើញ
ព្រះសក្យមុនីចេតិយ៍ដ៏ធំស្រស់ស្អាត មានកម្ពស់
៤០ម៉ែត្រដែលបានទទួលការបញ្ចុះបឋមសិលា នាថៃ្ងព្រហស្បតិ៏ ៩រោច
ខែទុតិយាសាធឆ្នាំជូត អដ្ឋស័ក ពុទ្ឋសករាជ ២៥៤០ ត្រូវនឹងថៃ្ង៨ ខែសីហា
ឆ្នាំ១៩៩៦។
បើឡើងទៅ តាមជណ្តើរ
ស្ថិតនៅខាងឆេ្វងដៃ ក្បែរ ព្រះសក្យមុនីចេតិយដែលទើបនឹងសាងថ្មីនោះ គឺ
គេនឹងឃើញមា នចេតិយធំៗពីរ
នៅក្បែរគ្នា។ចេតិយខាងជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ
មានទំហំប៉ុនដំរីមែនទែន។គេហៅថា "ចេតិយសាមពាន់"
ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ដោយព្រះបាទជ័យជេដ្ឋា
ដើម្បីបញ្ចុះអដ្ឋិធាតុព្រះបាទស្រីសុរិយោពណ៌ ជាព្រះរាជបិតា។
រីឯចេតិយខាងត្បូងជាប់គ្នានោះ បានត្រូវកសាងឡើង ក្នុងគ្រិស្តសករាជ
១៨៩១ ដោយព្រះបាទនរោត្តម ដើម្បីបញ្ចុះអដ្ឋិធាតុ ព្រះបាទ អង្គឌួង
ជាបិតា។បើចុះតាមជណ្តើរថ្មទៅត្បូងបន្តិច
គេនឹងឃើញចេតិយដ៏ធំមួយទៀត ដែលជាចេតិយរបស់ព្រះបាទ
ស៊ីសុវត្ថិមុនីវង្សមានក្បូរក្បាច់យ៉ាងស្អាត។ ចេតិយធំៗ ទាំង៣
ស្ថិតលើកំពូលភ្នំឧត្តុង្គ ជ្រុងខាងជើង មានឈ្មោះថា " ចេតិយត្រៃត្រិង្ស
។
បើចុះតាមជណ្តើរថ្ម ទៅត្បូងបានបន្តិច មានកនែ្លងមួយដែលអ្នកស្រុកចំណាំហៅថា "មាត់រូង" ប៉ុនែ្ត គែគេពុំឃើញមានរូងឡើយ។គេបាននិយាយតៗគ្នាថា កាលពីសម័យដើម គឺមានរូងធំមួយ ដែលមានព្រះសង្ឃធុតង្គ ធ្លាប់និមន្តចេញចូលតាមរូងនេះ ដែលមានដំណើរជ្រៅចូលទៅដល់ ភ្នំប្រសិទ្ឋិ៏ឯណោះ ។ តែក្រោយមកក៏ស្រាប់តែមានការបិទមាត់រូង សន្ឋប់ចោលរហូតមក ដោយពុំមាននរណាដឹងថាហេតុអ្វីឡើយ។
បើចុះតាមជណ្តើរថ្ម ទៅត្បូងបានបន្តិច មានកនែ្លងមួយដែលអ្នកស្រុកចំណាំហៅថា "មាត់រូង" ប៉ុនែ្ត គែគេពុំឃើញមានរូងឡើយ។គេបាននិយាយតៗគ្នាថា កាលពីសម័យដើម គឺមានរូងធំមួយ ដែលមានព្រះសង្ឃធុតង្គ ធ្លាប់និមន្តចេញចូលតាមរូងនេះ ដែលមានដំណើរជ្រៅចូលទៅដល់ ភ្នំប្រសិទ្ឋិ៏ឯណោះ ។ តែក្រោយមកក៏ស្រាប់តែមានការបិទមាត់រូង សន្ឋប់ចោលរហូតមក ដោយពុំមាននរណាដឹងថាហេតុអ្វីឡើយ។
បើបន្តដំណើរទៅត្បូងទៀត
គេនឹងឃើញគុហារជញ្ជាំងថ្មបាយក្រៀមតូចមួយ មានតម្កល់ព្រះពុទ្ឋរូប
មួយអង្គ ហៅថា "លោកតាដំបងដែក" ដែលអ្នកស្រុកនៅទីនោះនិយម
ទៅបន់ស្រន់ព្រោះល្បីថា ពូកែស័ក្តិសិទ្ឋិ។
នៅក្នុងវិហារមានព្រះពុទ្ឋរូបមារវិជ័យមួយ ដ៏ធំសម្បើម
តែមកដល់ពេលនេះបានខូចបាក់បែកអស់ទៅ។ ដោយសារព្រះពុទ្ឋរូប
មានកម្ពស់ដល់ទៅ១៨ហត្ថ ទើបអ្នកស្រុកសន្មតនាម អោយព្រះវិហារនេះថា
"វិហារអដ្ឋរស្ស" មានន័យសំដៅ ទៅលើ ព្រះពុទ្ឋរូប កម្ពស់ ១៨ហត្ថ៕
No comments:
Post a Comment