Wednesday, March 9, 2016

ជំនញសំខាន់បំផុតក្នុងការចាប់ផ្តើមរកស៊ីគឺ ជំនាញលក់

ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មកម្ពុជាបានសង្កេតឃើញថា អាជីវកម្មថ្មីថ្មោង ត្រូវការបំផុតគឺការលក់។ បើសហគ្រិនណាខ្សោយជំនាញលក់ អាជីវកម្មដែលសហគ្រិននោះ បានបង្កើតនឹងឈរជើងមិនបានយូរទេ។ ផ្ទុយទៅវិញ សហគ្រិនដែលពូកែលក់ ទោះខ្សោយខាង ដឹកនាំ ឬខាងគណនេយ្យខណៈដែលខ្លួនទើបតែចាប់ផ្តើមរកសីុ ក៏ដោយ ក៏គាត់នៅតែអាច ធ្វើឲ្យអាជីវកម្មគាត់ទៅមុខដែរ។ ដល់ការលក់បានល្អ ចំណូលបានច្រើន គាត់ចាប់ផ្តើមដកឃ្លា បានទៅពង្រឹងជំនាញដឹកនាំ និងជំនាញផ្សេងៗបានដោយជោគជ័យ

ការលើកទ្បើងខាងលើគឺមិនខុសអ្វីនឹង ដំណើរជីវិតរបស់ពាណិជ្ជកម្មកម្ពុជាទេ។ ខុសពីទស្សនាវដ្តី ឯទៀតនៅកម្ពុជា ពាណិជ្ជកម្ពុជាប្រហែលជាទស្សនាវដ្តីតែមួយគិត ដែលអាច ឬគិតឃើញលក់ទស្សនាវដ្តីលេខចាស់ៗផុតកំណត់ក្នុងតម្លៃមួយនៅខ្ពស់ដដែល។ គួរបញ្ជាក់ថា ទស្សនាវដ្តីចាស់ៗ របស់ទស្សនាវដ្តីឯទៀត រួមទាំងទស្សនាវដ្តីបរទេសដែលបានលក់នៅកម្ពុជា គេនាំគ្នាលក់ថ្លឹងគីទ្បូ។

ពាណិជ្ជកម្មកម្ពុជា ក៏ប្រហែលជាទស្សនាវដ្តី ទីមួយហើយ ដែលទំព័រហ្វេសប៊ុក Business Cambodia បានចាប់ផ្តើមរកចំណូលមុនគេ ហើយរហូតមកដល់សព្វថ្ងៃេនះ អាចលក់ពាណិជ្ជកម្មបានក្នុងតម្លៃ ២០០$ ក្នុងមួយ Logo នឹកស្មានមិនដល់ទ្បើយ។ ទាំងអស់នេះ ជាឧទាហរណ៍ខ្លីៗ ដែលពាណិជ្ជកម្មកម្ពុជាបានខំច្នៃ ដើម្បីលក់ ហើយដោយសារតែជំនាញលក់ទាំងអស់នេះហើយ ដែលធ្វើឲ្យខ្លួនអាចរីកចម្រើនបាន បន្តទៅមុខដើម្បីបំផុសគំនិតអាជីវកម្មដល់ប្រជាជនខ្មែរ។

ចង់ដឹងបន្ថែមទៀតទាក់ទងជំនាញលក់ ដើម្បីឲ្យអាជីវកម្មលោកអ្នកអាចឆ្លងផុតគ្រាលំបាក នៃការខ្វះសាច់ប្រាក់ដោយសារការលក់ទាបពេក សូមចូលរួមវគ្គខ្លីរបស់ ពាណិជ្ជកម្មកម្ពុជា ស្តីពី ការក្លាយជាកំពូលអ្នកលក់ នៅភ្នំពេញ ថ្ងៃទី ១៨ មិនា ចាប់ពីម៉ោង 5:30pm-8:30pm និងនៅសៀមរាប នៅថ្ងៃទី 9មេសា ចាប់ពីម៉ោង 1pm-5pm ក្នុងតម្លៃ 30$/នាក់។

តើអ្នកនឹងរៀនអ្វីខ្លះពីវគ្គនេះ?
• ចិត្តសាស្រ្តរបស់កំពូលអ្នកលក់
• ការបង្កើតចំណុចពិសេសសម្រាប់ផលិតផល
• តិចនិចក្នុងស្វែងរកអតិថិជន
• ដំណើរការនៅក្នុងការលក់
• តិចនិចបញ្ចុះបញ្ចូល
• វិធីសាស្រ្តក្នុងការបិទដោយជោគជ័យ

ពត៌មានបន្ថែម Call 092 575823

No comments:

Post a Comment