ចង់អោយអាជិរកម្មរីកចម្រើន ត្រូវចេះប្រើប្រាស់ហ្វេសប៊ុក
ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មនៅកម្ពុជាកាន់តែមានការរីកចម្រើន នេះមានន័យថា ការប្រកួតប្រជែង នៅក្នុងការរកសីុក៏កាន់តែខ្លាំងដែរ។ អ្នករកសីុពូកែនឹងឈ្នះ អ្នករកសីុ ដើរមិនទាន់និន្នាការ នឹងចាញ់។ ដើម្បីដើរទាន់ការវិវត្តន៍នៃសង្គម ដែលគ្រប់គ្នា កំពុងតែប្រើ ហ្វេសប៊ុក អ្នកជាសហគ្រិនក៏ត្រូវតែចេះប្រើហ្វេសប៊ុក ដើម្បីកសាងម៉ាកយីហោ និង ទាក់ទាញ ភ្ញៀវផងដែរ។
ដើម្បីជួយអាជីវកម្មនៅកម្ពុជា
ក្នុងការកសាងយីហោ និង រកអតិថិជនតាមហ្វេសប៊ុក ពាណិជ្ជកម្ម
កម្ពុជាសូមណែនាំវគ្គខ្លី ស្តីពី ការប្រើប្រាស់ហ្វេសប៊ុក ដើម្បីទាញអតិថិជន។
យើងនឹងធ្វើ បទបង្ហាញ ខ្លីៗ ងាយយល់ ពីវិធីសាស្រ្តផ្សេងៗដែលនឹងធ្វើឲ្យ
ទំព័រហ្វេសប៊ុក របស់ ក្រុមហ៊ុនលោកអ្នក មានការ Likes កាន់តែច្រើន
ដែលចុងក្រោយ នឹងធ្វើឲ្យការលក់ របស់លោកអ្នក មានការកើនទ្បើង
ដោយមិនចាំបាច់ចំណាយច្រើនពេកលើ ហ្វេសប៊ុកទ្បើយ។ ពាណិជ្ជកម្ម កម្ពុជា នឹងលើកយក នូវបទពិសោធន៍របស់ខ្លួនផ្ទាល់ គឺ ទំព័រហ្វេសប៊ុក Business Cambodia។
តើអ្នកនឹងរៀនពីអ្វីខ្លះ?
- តួលេខមួយចំនួននៅហ្វេសប៊ុកដែលអ្នកត្រូវដឹង
- ការធ្វើPost ដែលមានគេLike ច្រើន
- តិចនិចទាញភ្ញៀវលើហ្វេសប៊ុក
- តើធ្វើអ្វីខ្លះដើម្បីឲ្យទៅដល់មនុស្សកាន់តែច្រើន
- ដំបូន្មានល្អៗដើម្បីឲ្យហ្វេសប៊ុកអ្នកមានកំណើនរហូត
No comments:
Post a Comment