07 March, 2016 / 2 ថ្ងៃ
អ្នកជំនាញបោកអនឡាញតាមរយៈអាចទាញយកការ
“Like” ពីអ្នកប្រើប្រាស់លើបណ្តាញសង្គម Facebook
ដើម្បីងាយស្រួលបោកអ្នកប្រើប្រាស់បណ្តាញសង្គមក្រោមរូបភាពកម្សាន្ត
និងផ្លូវការ នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសបានចុះផ្សាយ។
មុខងារ “Like” លើ Facebook
គឺត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីការសាទរ និងបង្ហាញពីចំណាប់អារម្មណ៍
ប៉ុន្តែមានជនពូកែបន្លំមួយចំនួនបានប្រើប្រាស់មុខងារនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់លើរូបថត
ឬព័ត៌មានផ្សេងៗមុនពេលកែប្រែវាទៅជាមាតិកាមិនល្អ។ ពេលនេះបណ្តាញសង្គម
Facebook
បានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ជនខិលខូចដើម្បីបន្លំអ្នកប្រើប្រាស់។
តាមធម្មតាលើ Facebook ការចុច Like និង Share លើរូបថតថ្មីៗនឹងលោតលើគេបំផុតលើ
news feeds ដែលបញ្ជាក់ថា វាមានប្រជាប្រិយភាព ឬសកម្មថ្មីៗ។
ដំបូងជនបន្លំនឹងផុសអ្វីមួយជារឿង ជាវីដេអូរ ដែលពុំបានភ្ជាប់មកជាមួយមេរោគទេ
ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ ដើម្បីឱ្យរូបភាព ឬវីដេអូរ ឬ
Link ទាំងនោះបានល្បីល្បាញ។ បន្ទាប់ពីរូបភាព
ឬព័ត៌មានទាំងនោះបានល្បីខ្លាំងហើយ និងមានការ Like ឬ Share បានច្រើន
ជនបន្លំទាំងនោះនឹងប្តូរមាតិការ ឬចាក់មេរោគបញ្ចូលក្នុងរូបភាព ឬ Link
ទាំងនោះ។ ជនបន្លំទាំងនោះក៏អាចប្រើប្រាស់ផេចបោកបញ្ឆោតដែលមានដាក់តាំងផលិតផល
ឬណែនាំឱ្យអ្នកប្រើ paywall លើផេចផ្ទាល់ ហើយគេធ្វើបែបនេះ
ដើម្បីទាញយកព័ត៌មានលើកាតរបស់អ្នកបានផងដែរ។
Paywall
គឺជាបណ្តាញមួយដែលការពារអ្នកប្រើប្រាស់អ៊ិនធើណេតពីការលុកចូលវ៉ិបផេចដោយមិនចាំបាច់ចំណាយលើការ
subscription។ យោងតាមប្រភពព័ត៌មានបរទេសបានបញ្ជាក់ថា Facebook
ត្រូវបានគេទាក់ទងដើម្បីសុំសេចក្តីអត្ថាធិបាយក្នុងរឿងនេះ។
No comments:
Post a Comment