Published: Thursday, 12 February 2015
Written by: Chan Virak Singha
ចូរអានល្បះខាងក្រោម៖
- កុសល សួរនិមល។
- និមល សើច។
- មឺងសយ ត្បាញក្រមា។
- សិប្បករ សំរាក។
- កម្មករជញ្ជូនទឹកក្រូច។
- ចាប ហើរ
កិរិយា៖ សួរ ត្បាញ ជញ្ជូន មានកម្មបទនៅខាងស្តាំវា។ ដើម្បីបញ្ចប់ន័យសេចក្តីរបស់ល្បះ។ កិរិយាទាំងនោះហៅថា កិរិយាសកម្ម។
កិរិយាសកម្ម គឺជាកិរិយាដែលត្រូវការកម្មបទ (នាម រឺកន្សោមនាម រឺ សព្វនាម)នៅខាងស្តាំ ដើម្បីបំពេញន័យរបស់វា។
កិរិយា៖ សើច សំរាក ហើរ គ្មានកម្មបទ(នាម រឺកន្សោមនាម)នៅខាងស្តាំដើម្បីបំពេញន័យវាទេ។ កិរិយាទាំងនេះហៅថា កិរិយាអកម្ម។
កិរិយាអកម្ម គឺជាកិរិយាដែលមិនត្រូវការកម្មបទ (នាម រឺកន្សោមនាម រឺ សព្វនាម)នៅខាងស្តាំ ដើម្បីបំពេញន័យរបស់វាទេ។
No comments:
Post a Comment