Tuesday, March 22, 2016

ធ្វើ​ដូចម្ដេច​ទើប​អាច​ក្លាយ​ជា​អ្នក​ជំនាញ​ខាង IT ?

ធ្វើ​ដូចម្ដេច​ទើប​អាច​ក្លាយ​ជា​អ្នក​ជំនាញ​ខាង IT ?

   IT (អាយធី) ជា​ពាក្យ​កាត់​របស់ information Technology ប្រែជា​ភាសាខ្មែរ​យើង​ថា បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា ដែល​សិក្សា​ដោយ​ពឹងផ្អែក​លើ​ម៉ាស៊ីន​កុំព្យូទ័រ​សុទ្ធសាធ បើ​គ្មាន​ម៉ាស៊ីន​កុំព្យូទ័រ​ប្រហែល​ជា​គ្មាន​មុខ​វិជ្ជា​នេះ​ទេ។ កាល​ពី​បុរាណ​គេ​ចិញ្ចឹម​សត្វ​ដើម្បី​ផ្ញើ​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ការសិក្សា​ផ្នែក​ព័ត៌មាន​វិជ្ជា​ជំនាន់​បុរាណ គឺ​ការ​បង្ហាត់​សត្វ​ឲ្យ​ចេះ​ផ្ញើ​សារ ផ្ញើសំបុត្រ។
   ការសិក្សា​ជំនាញ​ខាង IT នៅ​ពេល​បច្ចុប្បន្ន​កំពុងតែ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់ ​សិស្ស​និស្សិត ពីព្រោះ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ត្រូវការ​ផ្នែក​នេះ​យ៉ាង​ចាំបាច់​ក្នុង​ដំណាក់កាល​នៃ​បច្ចេកវិទ្យា​នា​ពេល​ បច្ចុប្បន្ន​នេះ។ តាម​អ្នក​ដែល​មាន​បទពិសោធន៍​ខាង​ការ​រៀន​ខាង IT និង​អ្នកជំនាញ​បាន​អះអាង​ថា ដើម្បី​សិក្សា​ជំនាញ IT នេះ​បាន​ជោគជ័យ​យើង​ត្រូវ​ ៖

1. បង្កើន​ចំណេះដឹង​តាមរយៈ​ការអាន និង​ស្រាវជ្រាវ :

   ចំ​នុច​នេះ​ពិត​ជា​សំ​ខាន់​ណាស់​សំរាប់​យើង​ ក្នុងការ​បង្កើន​ចំនេះដឹង​អោយ​ទាន់​បច្ចេក​វទ្យា​ដែល​កំពុង​តែ​រីក​ចំ​រើន ដូចជា​ការ​ស្រាវ​ជ្រាវ​តាម​រយៈ គេហទំព័រ, សៀវភៅ​អេឡិចត្រូនិក (E-books) និង​ឯកសារ​ណែនាំ ឬ​មើល​វីដេអូ​សម្រាប់​រៀន ។

2. ធ្វើការ​ផ្លាស់ប្ដូរ និង​ចែករំលែក​បទពិសោធន៍ :

   អ្នកខ្លះ​ចូលចិត្ត​លាក់​ចំណេះដឹង និង​អួតអាង​ហើយ​មិនព្រម​បង្ហាញ​ពី​ចំនុចខ្សោយ​របស់​ខ្លួន​ថែមទាំង​មិន​ទទួល​ យក​មតិ​រិះគន់​ល្អៗ​ពី​មិត្តភ័ក្ដិ​ទៀតផង។ ការ​ប្រព្រឹត្ត​បែបនេះ នឹង​ធ្វើ​ឲ្យ​គេ​មិន​អាច​ទទួល​បាន​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ​បានទេ ។ យើង​អាច​ធ្វើការ​ផ្លាស់ប្តូរ និង​ចែករំលែក​ចំណេះដឹង​តាមរយៈ វេទិកា (forum) ការសិក្សា​ជា​ក្រុម ការ​ចូលរួម​សិក្ខាសាលា ជាពិសេស​សាកសួរ​បទពិសោធន៍​ពី​អ្នក​ជំនាញ ។

3. អនុវត្តន៍​ឲ្យបាន​ច្រើនជាង​ទ្រឹស្តី :

   កាលណា​យើង​មាន​ចំណេះដឹង​ហើយ​ យើង​ត្រូវតែ​អនុវត្តន៍​នូវ​ចំណេះដឹង​ដែល​យើង​បាន​រៀន​នោះ។ ការ​រៀន​ខាង IT គឺទាមទារ​ឲ្យ​យើង​អនុវត្តន៍​ឲ្យ​បាន​ច្រើន​ជាង​ទ្រឹស្ដី ដោយ​ធ្វើ​លំហាត់​ដែល​មាន​នៅ​ក្នុង​សៀវភៅ ការ​ចង់​ដឹង​ចង់​យល់ ព្យាយាម រកដំណោះស្រាយ ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ ធ្វើ​ការងារ​ដោយ​មិន​គិត​ប្រាក់ ឬ​ការងារបាន​កម្រៃ​ទាប​ដែល​ទាក់ទង​នឹង IT ។

4. រៀន​វគ្គ​ជំនាញ​ខ្លីៗ​ឲ្យ​បាន​ច្រើន :

   យើង​គួរ​លៃ​ពេលវេលា​ខ្លះ​ដើម្បី​ចូល​រៀន​វគ្គ​ជំនាញ​ខ្លីៗ ដែល​ចាត់ទុកថា​មាន​សារៈសំខាន់ និង​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​បាន​រៀន ព្រោះថា​មុខវិជ្ជា​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ កាន់តែ​មាន​ចំណេះដឹង​ខ្ពស់ ។

5. បង្កើន​ចំណេះដឹង​ខាង​ភាសាបរទេស :

   មិន​ត្រូវ​មើល​រំលង​ភាសាបរទេស​ឡើយ។ ទាំង​ក្នុង​ការងារ និង​ការសិក្សា​គឺ​ត្រូវការ​ចំណេះដឹង​ភាសាបរទេស​ចាំបាច់​មិន​អាច​ខ្សោយ​បាន។ យើង​ត្រូវ​រៀន​ចេះ​យ៉ាង​តិច​ក៏​បាន​ភាសា​អង់គ្លេស​មួយ​ដែរ ។

6. តស៊ូ​ព្យាយាម និង​អំណត់​អត់ធន់​ក្នុង​ពេល​ធ្វើ​ការងារ​និង​សិក្សា :

   អ្នកខ្លះ​ខ្វះ​ការ​ព្យាយាម ។ ពេលខ្លះ​គេ​ជួប​ប្រទះ​បញ្ហា​ច្រើនតែ​រាថយ ហើយ​ខ្លាច​មិន​ហ៊ាន​ធ្វើ។ប៉ុន្តែ​ពេល​ដែល​យើង​អាច​ជម្នះ​លើ​បញ្ហា​ទាំងអស់​ នោះ​បាន យើង​នឹង​យល់ដឹង​កាន់តែ​ច្បាស់ ។

7. រៀន​កែប្រែ​ខ្លួន​ពី​អ្នកធ្វើ​មក​ជា​អ្នកគ្រប់គ្រង​វិញ :

   ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកគ្រប់គ្រង យើង​គួរ​តែ​ចេះ​រៀបចំ​ការងារ​ ចេះ​គ្រប់គ្រង​ពេល​វេលា​ប្រើប្រាស់​សមត្ថភាព ដើម្បី​ធ្វើ​ការងារ​ដោយ​គ្មាន​គិត​ពី​ការ​លំបាក សហការ​ល្អ ជាមួយ​សហសេវិក ហ៊ាន​ប្រឈមមុខ​ជាមួយ​ការងារ​ដោយ​មិន​រួញរា …។

Saturday, March 19, 2016

ពត៌មានពីគម្រោង​អភិវឌ្ឍន៍ កោះ​ពស់







(ប្លង់មេ​នៃ​ផែនការអភិវឌ្ឍន៍​កោះ​ពស់ ដែល​ត្រូវ​បាន​ដាក់បង្ហាញ​នា​អំឡុង​ពេលបើក​សម្ពោធ​ស្ពាន​កោះ​ពស់​ កាល​ពីឆ្នាំ​២០១១​ ។)
ម្រោង​អភិវឌ្ឍន៍ កោះ​ពស់ ដែល​បាន​ទទួល​សម្បទាន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បង្កើន​ទុន​វិនិយោគ​របស់​ខ្លួន​ពី​ចំនួន​ជាង ២០០ លាន​ដុល្លារ​អាមេរិក​ដល់ ១០០០ លាន​ដុល្លារ​ដើម្បី​បញ្ចប់​គម្រោង​របស់​ខ្លួន​បាន​តាម​ផែនការ។
លោក ឃៀម កុលនាថ ប្រធាន​ផ្នែក​ទំនាក់​ទំនង​ទូទៅ​នៃ​ក្រុមហ៊ុន កោះ​ពស់ អ៊ីនវេសម៉េន គ្រុប បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ នា​ពេល​ថ្មីៗ​នេះ​ថា គម្រោង​អភិវឌ្ឍន៍​វីឡា អគារ​ការិយាល័យ និង​សណ្ឋាគារ នៅ​លើ​កោះ​នេះកំ​ពុង​ត្រូវ​គេ​ធ្វើ​ការ​កែ​លម្អ​ប្លង់​មេ​សា​ជា​ថ្មី ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ទៀត​ថា គម្រោង​អភិវឌ្ឍន៍​វីឡា​នា​ពេល​កន្លង​មក​មិន​សូវ​ទទួល​បាន​ជោគជ័យ​ទេ ពីព្រោះ​វីឡា​នីមួយៗ​មាន​ទំហំ​ធំ ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ឡើង​ដល់​ជិត ១ លាន​ដុល្លារ។
លោក​បាន​អះអាង​ថា៖ «បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​ប្លង់​មេ​ឡើង​វិញ​មុន​នឹង​ដាក់​ ពាក្យ​ស្មើ​សុំ​ការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សា​ជា​ ថ្មី​។ តាម​គម្រោង​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​ឡើង​វិញ​នេះ​នឹង​អាច​ធ្វើ​នៅ​ដើម ឆ្នាំ ២០១៤ ខាង​មុខ ហើយ​បើ​តាម​គម្រោង​ប្លង់​អភិវឌ្ឍន៍​ថ្មី​នេះ​អាច​ធ្វើ​ឲ្យ​ទឹក​ប្រាក់​ វិនិយោគ​កើន​ឡើង​ដល់​ចំនួន ១០០០ លាន​ដុល្លារ​អាមេរិក»។























(ភ្ញៀវទេសចរ​កំពុង​ដើរកម្សាន្ត និង​មើល​​ស្ពាន​ឆ្លង​ដៃ​សមុទ្រ​ដែល​តភា្ជប់​ពី​ឆ្នេរ​ខេត្តព្រះសីហនុ ទៅ​កាន់​កោះពស់ ​។)

គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ​ ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើក​ដំបូង​កាល​ពី​ឆ្នាំ ២០០៦ ដោយ​គ្រោង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ចំនួន ២៧៦ លាន​ដុល្លារ​អាមេរិក។ តាម​គម្រោង​ក្រុមហ៊ុន កោះ​ពស់ អ៊ីនវេសម៉េន គ្រុប គ្រោង​អភិវឌ្ឍន៍​កោះ​ដែល​មាន​ទំហំ​ដី ១១៦ ហិកតា​នេះ​ទៅ​ជា​កន្លែង​ស្នាក់នៅ​លំដាប់​ខ្ពស់ និង​ជា​រមណីយដ្ឋាន​ដ៏​ទាក់​ទាញ​មួយ​នៅ​ប្រទេស​កម្ពុជា។
លោក ឃៀម កុលនាថ បាន​បន្ត​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​អស់​ជិត ១០០ លាន​ដុល្លារ​រួច​ហើយ​ដើម្បី​អភិវឌ្ឍ​កោះ​មួយ​នេះ​តាម​រយៈ​ការ​ចំណាយ​ទៅ​លើ​ ការ​សាង​សង់​ស្ពាន​ឆ្លង​កាត់​សមុទ្រ​ពី​ឆ្នេរ​ខេត្ត ព្រះសីហនុ ទៅ​កាន់ កោះ​ពស់ ដែល​មាន​ប្រវែង ជិត ១០០០ ម៉ែត្រ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​លើ​កោះ​និង​គម្រោង​ចាក់​ផ្លូវ​កៅស៊ូ​ ប្រវែង​ជាង ៥ គីឡូម៉ែត្រ​ព័ទ្ធ​ជុំវិញ​កោះ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ការ​ចាក់​កៅស៊ូ​មិន​ ទាន់​បាន​ចាប់​ផ្តើម​ទេ ដោយ​សារ​ប្លង់​មេ​បាន​និង​កំពុង​កែ​លម្អ​ជា​ថ្មី​។ លោក​បន្ត​ថា ទោះ​បី​យ៉ាង​ណា​លោក​មិន​ទាន់​ដឹង​អំពី​ប្លង់​មេ​ដែល​ត្រូវ​កែ​លម្អ​ឡើង​វិញ នោះ​មាន​គម្រោង​អភិវឌ្ឍន៍​បែប​ណា​ជាក់​លាក់​នៅ​ឡើយ​ទេ។
ក្រុមហ៊ុន​អភិវឌ្ឍន៍ កោះ​ពស់ ជា​កម្មសិទ្ធិ​របស់​វិនិយោគិន ដែល​ជា​មហា​សេដ្ឋី​មក​ពី​ប្រទេស រុស្ស៊ី។
លោក នួន រិទ្ធី នាយក​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​ប្រាប់​ថា មក​ដល់​ពេល​នេះ​សកម្មភាព​អភិវឌ្ឍន៍​ថ្មីៗ​នៅ កោះ​ពស់ ហាក់​មិន​ទាន់​មាន​នៅ​ឡើយ​ទេ រីឯ​ការ​ចុះ​កិច្ច​សន្យា​ជួយ​លក់​លំនៅឋាន​រវាង​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ជាមួយ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ កោះ​ពស់ អ៊ីនវេសម៉េន គ្រុប​ក៏​បាន​ផុត​កុងត្រា​ហើយ​ដែរ​។ លោក​បន្ត​ថា ភាព​ជោគជ័យ​របស់​គម្រោង​នេះ​អាស្រ័យ​លើ​កត្តា​បួន​គឺ ទី១ ត្រូវ​សិក្សា​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម្រោង ទី២ ទីតាំង​អភិវឌ្ឍន៍​គម្រោង ទី៣ ច្បាប់ និង ទី៤ តើ​ក្រុមហ៊ុន​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​អភិវឌ្ឍន៍​គម្រោង​កម្រិត​ណា។
លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​រដ្ឋ និង​ឯកជន​វិស័យ​ទេសចរណ៍​បាន​ប្រាប់​ថា តាម​លោក​ដឹង​គឺ​មាន​កោះ​ជាច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សម្បទាន​ដល់​ ក្រុមហ៊ុន​ឯកជន​នានា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​កោះ​ពីរ ឬ​បី​ប៉ុណ្ណោះ បាន​ធ្វើ​ការ​អភិវឌ្ឍ​តាម​គម្រោង​របស់​ខ្លួន។
លោក​បាន សំណូមពរ​ថា សូម​ក្រុមហ៊ុន​ដែល​បាន​ទទួល​បាន​សម្បទាន​ពី​រដ្ឋាភិបាល​មេត្តា​ធ្វើ​ការ​ អភិវឌ្ឍ​កោះ​ទាំង​នោះ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដោយ​ការ​អភិវឌ្ឍ​នោះ​អាច​រក្សា​បាន​ធនធាន​នៅ​ទីនោះ​បង្កើត​ការងារ និង​ផ្តល់​ប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ។
ទោះ​បី​យ៉ាង​ណា​លោក​ថ្លែង​ថា៖ «យើង​ជា​វិស័យ​ឯកជន​សំណូមពរ​កុំ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ព័ទ្ធ​យក​កោះ​ទៅ​ ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​មិន​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​បាន ហើយ​រាជ​រដ្ឋាភិបាល​ក៏​គួរ​តែ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ពន្លឿន​គម្រោង​ អភិវឌ្ឍន៍​របស់​ខ្លួន​ផង​ដែរ»៕

បញ្ជី​ឈ្មោះ ​ភូមិ សង្កាត់​ឃុំ​ ខណ្ឌ​ស្រុក ​ក្រុង​ខេត្ត ២៥ ប្រទេស​កម្ពុជា


ព្រះរាជាណាចក្រ​កម្ពុជាកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការ​បញ្ចេញ​សំឡេង​ខ្មែរ: [កាំ’ពុ’ជា]) ឈ្មោះ​ផ្លូវ​ការ ព្រះរាជាណាចក្រ​កម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិន​នៅ​អាស៊ីអាគ្នេយ៍។ ដែល​មាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រ​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ត្បូង។
រាជធានី និង​ខេត្ត នៃ​កម្ពុជា​គឺ​ជា​បំណែង​ចែក​រដ្ឋបាល​ថ្នាក់ដំបូង។ កម្ពុជា​ត្រូវ​បាន​បែងចែក​ទៅជា ២៥ ខេត្ត-រាជធានី
ស្រុក ក្រុង និង ខណ្ឌ​គឺ​ជា​បំណែង​ចែក​រដ្ឋបាល​កម្ពុជា​ថ្នាក់​ទីពីរ។ តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយ​ព្រះមហាក្សត្រ​បាន​ទ្រង់​ចេញ​ព្រះរាជក្រម​​ប្រកាស​​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និង​សង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖
  1. ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​ ៣ មក​ជា​ខេត្ត​រួម​មាន ៖ ខេត្តព្រះសីហនុ ខេត្ត​កែប និង​ខេត្តប៉ៃលិន​។
  2. បង្កើត​ក្រុង​ថ្នាក់​ស្មើ​ស្រុក​ចំនួន ​៣ គឺ ៖ ក្រុងប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ ក្រុងសួង​នៃ​ខេត្ត​កំពង់ចាម ក្រុងបាវិត​នៃ​ខេត្តស្វាយរៀង​។
  3. ធ្វើការ​ផ្លាស់ប្ដូរ​ទីរួមខេត្ត​មក​ជា​ក្រុង និង​បង្កើត​ស្រុក ខណ្ឌ​ថ្មី ព្រមទាំង​បង្កើត​ក្រុង​ដែល​បំបែក​ពី​ស្រុក ទីប្រជុំជន ខេត្ត​ចំនួន ​៥ ក្នុង​នោះ​មាន ៖ ស្រុករុក្ខគិរី​នៃ​ខេត្ត​បាត់ដំបង ដែល​បំបែក​ពី​ស្រុកមោងឫស្សី, ខណ្ឌសែនសុខ​នៃ​រាជធានី​ភ្នំពេញ ដែល​បំបែក​ចេញពី​ខណ្ឌឫស្សីកែវ, ក្រុង​ព្រៃវែង បំបែក​ចេញ​ពី​ស្រុកកំពង់លាវ​នៃ​ខេត្តព្រៃវែង និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ព្រៃវែង ទៅ​ជា​ស្រុក​ស្វាយអន្ទរ​នៃ​ខេត្ត​ព្រៃវែង​វិញ, ក្រុង​ក្រចេះ បំបែក​ពី​ស្រុក​ក្រចេះ និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ក្រចេះ ទៅ​ជា​ស្រុកចិត្របុរី​នៃ​ខេត្ត​ក្រចេះ​វិញ, ក្រុង​ព្រះវិហារ បំបែក​ពី​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ និង​ក្រុង​កំពត បាន​ប្ដូរ​ឈ្មោះ​មក​ពី​ស្រុក​កំពង់បាយ​នៃ​ខេត្ត​កំពត ហើយ​ស្រុក​កំពត​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ស្រុក​ទឹកឈូ​វិញ​។ បច្ចុប្បន្ន​នេះ​ដូចជា​មាន​ថែម​ស្រុក​ថ្មី​មួយ​ទៀត​នៅ​ខេត្តព្រៃវែង គឺស្រុកពោធិរៀង
  4. ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី ​៣១ ខែ ​ធ្នូ ឆ្នាំ​ ២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​ មករា ឆ្នាំ​ ២០១៤ ។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់
ព័ត៌មាន​បន្ថែម​​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (គ.ជ.អ.ប)
http://db.ncdd.gov.kh/gazetteer/view/index.castle
ឯកសារ​យោង https://km.wikipedia.org
ដោនឡូដ​តារាង​ឈ្មោះ​របស់​ភូមិ​សង្កាត់ ឃុំ​ខណ្ឌ ស្រុកក្រុងទាំង២៥ ខេត្ត​រាជធានី​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ចុចត្រង់នេះ


ឈ្មោះខេត្ត / រាជធានីឈ្មោះជាភាសាអង់គ្លេសក្រុងស្រុកខណ្ឌឃុំសង្កាត់ភូមិ
1ខេត្តបន្ទាយមានជ័យBanteay Meanchey Province2705510644
2ខេត្តបាត់ដំបងBattambang Province11309210800
3ខេត្តកំពង់ចាមKampong Cham Province1901054916
4ខេត្តកំពង់ឆ្នាំងKampong Chhnang Province170654560
5ខេត្តកំពង់ស្ពឺKampong Speu Province1708251,344
6ខេត្តកំពង់ធំKampong Thom Province170738749
7ខេត្តកំពតKampot Province170885488
8ខេត្តកណ្ដាលKandal Province110012161,010
9ខេត្តកោះកុងKoh Kong Province160263117
10ខេត្តក្រចេះKratie Province150415253
11ខេត្តមណ្ឌលគិរីMondul Kiri Province14017490
12រាជធានីភ្នំពេញPhnom Penh Capital0012096909
13ខេត្តព្រះវិហារPreah Vihear Province170492229
14ខេត្តព្រៃវែងPrey Veng Province112011331,137
15ខេត្តពោធិ៍សាត់Pursat Province150427507
16ខេត្តរតនគិរីRatanak Kiri Province180464243
17ខេត្តសៀមរាបSiemreap Province11108713876
18ខេត្តព្រះសីហនុPreah Sihanouk Province130225111
19ខេត្តស្ទឹងត្រែងStung Treng Province140304128
20ខេត្តស្វាយរៀងSvay Rieng Province2606812690
21ខេត្តតាកែវTakeo Province1909731,119
22ខេត្តឧត្ដរមានជ័យOddar Meanchey Province140195286
23ខេត្តកែបKep Province1102318
24ខេត្តប៉ៃលិនPailin Province1104479
25ខេត្តត្បូងឃ្មុំTboung Khmum Province160622865


សរុប26159121,40622714,168

សៀវភៅ Adobe Photoshop CS5 ជា​ភាសា​ខ្មែរ ដោយ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកវិទ្យា ២០១១


៙ ព័ត៌មាន​អំពី​សៀវភៅ ៖

- ឈ្មោះ​សៀវភៅ : Adobe Photoshop CS5 ជា​ភាសា​ខ្មែរ
- ចេញ​ផ្សាយ : វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកវិទ្យា
- រៀបចំដោយ : Mr. Hin Puthea Lacturers of NPIC
- ឆ្នាំ​បោះពុម្ព​ចេញ​ផ្សាយ : ២០១១
- ចំនួន​ទំព័រ : ២៤១ ទំព័រ
- ទំហំ​ឯកសារ : ៨៥ MB
- ប្រភព : www.civil-konkhmer.blogspot.com


Click To Download

កាត់​​វីដេអូ​ដោយ​មិន​បាត់​គុណភាព​ជាមួយ Video Cutter

    ឥឡូវ​នេះ​ភាគ​ច្រើន​នៃ​កម្មវិធី​បម្លែង​វីដេអូ សុទ្ធតែ​មាន​មុខងារ​អាច​កាត់​វីដេអូ​បាន, តែ​អ្វី​ដែល​យើង​ពិបាក​នោះ​គឺ បន្ទាប់​ពី​កាត់​រួច​ កម្មវិធី​ទាំង​នោះ​តែងតែ​តម្រូវ​ឲ្យ​ធ្វើ​ការ​បម្លែង​ទើប​អាច​ទទួល​បាន​ ឯកសារ​វីដេអូ​ដែល​យើង​កាត់​នោះ។ ចុះ​ខ្ញុំ​គ្រាន់តែ​ចង់​កាត់ ដោយ​មិន​បម្លែង​អី​ទេ? បាទ​ចម្លើយ​គឺ​ សូម​ណែនាំ​​ពី​របៀប​ប្រើ ​Video Cutter ជា​កម្មវិធី​មួយ​ ដែល​អាច​កាត់​វីដេអូ​មាន​ទំហំ​តូច ហើយ​មិន​ធ្វើ​ឲ្យ​ខូច​គុណភាព​នៃ​វីដេអូ​របស់​លោកអ្នក​ឡើយ ។ កម្មវិធី​នេះ​ក៏​អាច​បំប្លែង​វីដេអូ​ទៅជា MPEG4, MP3, DivX, WMV, FLV បាន​ទៀត​ផង ។

- ទាញ​យក​ទីនេះ៖ ទាញ​យក​​​  (ទំហំ 3.12 MB)

៙ វិធី​ប្រើ​កម្មវិធី Free ​Video Cutter ​ ៚

   មុន​ពេល​ដែល​ចង់​ធ្វើការ​កាត់ (Cute) ឬ​បំប្លែង​វីដេអូ លោកអ្នក​អាច​កំណត់​ភាព​ជាក់លាក់​របស់​វីដេអូ​ឲ្យ​កាន់តែ​មាន​ភាព​ច្បាស់​ជាង ​មុន​បាន (Precision) ដោយ​គ្រាន់តែ​លោកអ្នក​ចុច​លើ​ប៊ូតុង Option នោះ​វា​នឹង​បង្ហាញ​នូវ​ផ្ទាំង​មួយ​សម្រាប់​ឲ្យ​កំណត់ រួច​ហើយ​ចុច OK សូម​មើល​រូប​ខាងក្រោម ៖
   ​នៅ​ពេល​ដែល​ចុច​ប៊ូតុង OK វា​នឹង​បង្ហាញ​នូវ​ផ្ទាំង​មួយ​ប្រាប់​លោកអ្នក​មិន​អាច​ដំណើរ​ការ​បានទេ ព្រោះ​វា​ទាមទារ​ឲ្យ​មាន​វីដេអូ ប៉ុន្តែ​វា​បាន​កំណត់​យក Precision នេះ​ហើយ (មានន័យថា​នៅ​ពេល​ដែល​លោកអ្នក​ជ្រើស​វីដេអូ បន្ទាប់មក​ធ្វើការ​កាត់ ឬ បំប្លែង​វីដេអូ​គឺ​វា​បាន​កំណត់ Precision ទៅតាម​អ្វី​ដែល​បាន​កំណត់​ខាងលើ) ។

   ​បន្ទាប់មក​លោកអ្នក​អាច​បំប្លែង​វីដេអូ​ទៅជា MPEG4, MP3, DivX, WMV, FLV បាន ដោយ​គ្រាន់តែ Select ទៅលើ Option ណាមួយ​ដែល​ចង់បាន

   រួចហើយ​លោកអ្នក​អាច​ធ្វើការ​ជ្រើសរើស​វីដេអូ​ដែល​ចង់​ធ្វើការ​កាត់ ឬ​បំប្លែង​បាន ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង Open Video បន្ទាប់មក​ស្វែងរក​ទីតាំង​ដែល​លោកអ្នក​រក្សាទុក​វីដេអូ​

   ​បន្ទាប់មក​លោកអ្នក​អាច​កាត់​វីដេអូ​បាន គ្រាន់តែ​ប្រើ Mouse ទាញ ដើម្បី​កំណត់​ពី​ការ​ចាប់ផ្ដើម (Start Position) និង បញ្ចប់ (End Position) ហើយ​នៅ​ពេល​ដែល​លោកអ្នក​ទាញ​នោះ កម្មវិធី​នេះ​វា​ធ្វើការ view វីដេអូ ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​

+ ការ​រក្សាទុក​ ៚

   ​បន្ទាប់ពី​លោកអ្នក​ធ្វើការ​កំណត់​រួចរាល់​ហើយ លោកអ្នក​អាច​រក្សា (Save) ទុក File ដែល​បាន​កំណត់​នោះ​បាន ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូតុង Save Video រួច​ហើយ​វា​ទាមទារ​ឲ្យ​រក​ទីតាំង​មួយ​សម្រាប់​ដាក់ File វីដេអូ​នោះ
https://drive.google.com/file/d/0B53MAWT2L8CNcWUtN0VOQ0tjdlU/view?usp=sharing

របៀប​បង្កើត​តំណ​ទាញ​យក​ភ្លាមៗ Google Drive Direct Link

   សួស្ដី!!!! សុខសប្បាយ​ជា​ទេ? ប្លក់​អាក្បាលធំ​ចាប់ផ្ដើម​សរសេរ​គន្លឹះ​ Blogger ជា​ភាសា​ខ្មែរ​​ឡើង​វិញ​ហើយ។ ខ្ញុំ​ជឿ​ថា​អ្នក​បង្កើត Email សម័យ​ឥឡូវ​សឹងតែ 98% តែងតែ​ជ្រើសរើស​យក Gmail របស់ Google យក​មក​ប្រើ ដែល​កាលមុន​ចូល​ចិត្ត​ណាស់ Yahoo mail ព្រោះ​ថា Google mail កាលមុន​ដំបូង​មិនអាច​បង្កើត​បាន​ស្រួល​ៗទេ ទាល់តែ​មាន​អ្នក​អញ្ជើញ បាន​ៗប្រើ។

   ឥឡូវ​នេះ (ឥឡូវ​អី​យូរយារ​ហើយ) Google បាន​ច្របាច់ ទំហំ​ស្តុក​ឯកសារ Gmail, Google Drive, រូបភាព ដាក់​ចូល​គ្នា​ បាន​ដល់​ទំហំ 15GB ប្រើ​អី​ប្រើ​ទៅកុំ​ឲ្យតែអស់ 15GB តែ​បើ​សិន​ប្រើ​មិន​គ្រប់ ត្រូវ​បង់​ថ្លៃ​សេវា​ ។ តែ​បើ​ប្រៀបធៀប​ជាមួយ​ Mega វិញ​គឺ​ចាញ់​ដាច់ តែ Mega គែ​តាម​ធ្វើ​បាប​រហូត ព្រោះ​ម្ចាស់​វា​សំបូរ​លុយ​ណាស់ ដោយ​សារ​រក​ស៊ី​ដាក់​ស្តុក​ឯកសារ​ឲ្យ​គេ​ក្នុង​អ៊ីនធឺណិត។ ឃើញ​ថា​ទោះ​ជា​គេ​តាម​ធ្វើ​​ទុក្ខបុកម្នេញ​យ៉ាងណា ក៏​សេវា​កម្ម​របស់​គាត់​ឈរ​លើ​គេ​គឺ Free 50GB ។

   កុំ​គិត​ច្រើន អ្នក​ណា Free អី​ Free ទៅ សំខាន់​បើ​យើង​យក​ឯកសារ​ទៅ​ដាក់​នៅ​នឹង​គេហើយ ហើយ​គេ​លុប​ឯកសារ​របស់​យើង ចឹង​ការ​រក្សា​ទុក​វា​ក្លាយ​ជា​គ្មាន​ន័យ។ ចឹង​ទេ​យើង​ត្រូវ​ចេះ​រក​កន្លែង​ណា​ដែល​មាន​ច្រើន ហើយ​អត់​លុប​ឯកសារ​របស់​យើង​ចោល។

ចំណាំ ៖ សូម​អ្នក​ទាំងអស់​គ្នា​កុំ​យក​ឯកសារ​ទៅ​ទុក​នៅ MediaFire វា Free ច្រើន​មែន តែ​រហ័ស​​លុប​ចោល​ផុយៗ​ណាស់។ ម៉ាស៊ីន​ស្តុក​ឯកសារ​តម្លៃ​រាប់​សិន​លាន គេ​បង្កើត​មក​សម្រាប់ Free ឲ្យ​យើង? មិន​ងាយ​ទេ ទាល់តែ​ក្រុមហ៊ុន​ធំៗ ដូចជា​ Google Microsoft បាន​គេ​អាច​ធ្វើ​ចឹង​បាន ឲ្យ​យើង​រក្សា​ទុក​ដោយ​មិន​លុប​របស់​យើង។
ចូល​ដល់​គន្លឹះ​យើង​វិញ រីករាយ​ក្នុង​ការ​ចែករំលែក!!!!

៙ របៀប​ធ្វើ google drive direct link ៖

- បង្កើត​គណនី google drive ដោយ​ប្រើ Gmail របស់​លោកអ្នក​ណាមួួយ។
- យើងអាច​បង្កើត​ Folder ឬក៏​បង្ហោះ​ឯកសារ​ភ្លាមៗ​ក៏បាន ។

- ចូល​ទៅ​ស្វែង​រក​ឯកសារ​ដែល​យើង​ចង់ Upload ។
- កំណត់​សិទ្ធិ​ឯកសារ ឲ្យ​មើល​បាន​ជា​សាធារណៈ ចុច​ម៉ៅ​ស្ដាំ​លើឯកសារ >>> ជ្រើស​យក Share

- ចុច​លើ​ពាក្យ Advanced

-ចុចលើ Change... បើ​ឯកសារ​អ្នក​មិនទាន់ Public on the web

- ជ្រើស​យក On - Public on the web >> Save ដើម្បី​បើក​សិទ្ធិ​ចែក​ចាយឯកសារ​ដល់​អ្នក​ដ៏ទៃ។

- ចម្លង​តំណ​ Google Drive (បញ្ជាក់​តំណ​នេះ​ធម្មតា​នៅ​ឡើង មិន​មែន​ជា direct link ដែល​ចុច​ភ្លាម​អាច​ទាញ​យក​បាន​ភ្លាម​ដោយ​មិន​បង្ហាញ​ផ្ទាំង​អ្វី​សោះ​នោះ​ ទេ)។

- នោះ​យើង​ហ្នឹង​ទទួល​បាន​តំណ​ទាញ​យក​លំនាំ​ដើម​របស់ Google Drive បាន​ទម្រង់​បែប​នេះ ៖

https://drive.google.com/file/d/0Byw4IHqq4ZDMQkYxb1oxY0NFR28/view?usp=sharing

- យើង​ត្រូវ​ចម្លង​ ID ឯកសារ (ដែល​ខ្ញុំ​ដាក់​ពណ៌​ខៀវ​ អ្នក​ទាំងអស់​គ្នា​អាច​មើល​និង​ចំណាំ​វា​ទុក)។
- ដាក់​ចូល​ក្នុង​តំណ​ទាញ​យក​ជា​ទម្រង់​ខាង​ក្រោម​នេះ​វិញ ៖
https://docs.google.com/uc?id=0Byw4IHqq4ZDMcUdhV2wzWlpwcjA&export=download

- នោះ​យើង​អាច​យក​តំណ​នេះ ​ទៅ​ដាក់​ឲ្យ​គេ​ទាញ​យក​នៅ​ក្នុង​អត្ថបទ​ប្លក់​របស់​យើង បាន​យ៉ាង​ត្រជាក់ចិត្ត ដឹង​តែ​ថា​ចុច​ភ្លាម​ទាញ​យក​ភ្លែត។

បន្ថែម ៖ Google Drive ឲ្យ​ទំហំ​ផ្ទុក​ឯកសារ​ដល់ទៅ 15GB (គិតថា 13GB ចុះ) ហើយ​អត់​ចេះ​លុប​ឯកសារ​របស់​យើង​ទេ ចឹង​សួរ​ថា តើ​យើង​ចាំបាច់​ប្រើ Drupbox, Box ដែល​មាន​ទំហំ​ស្តុក 2GB ធ្វើអ្វី​បន្ថែម​ទៀត ? (ប្រើ​អី​ប្រើ​ទៅ​ជា​សិទ្ធិ​រៀងៗខ្លួន​ទេ​តើ!!!)

ភាព​ខុសគ្នា​រវាង Pages និង Post

 ខាង​ក្រោម​នេះ​ខ្ញុំ​និយាយ​អំពី​ភាព​ខុស​គ្នា​រវៀង Pages និង Post
មិនមែន​និយាយ​អំពី​ការ​ដាក់​ Menu drop-down ទេ

     នៅ​លើ Wordpress គេ​មាន​ចំណាត់​ក្រុម​អោយ​យើង​ប្រើ​សម្រាប់ ដាក់ Post (ប្រកាស) ទៅ​តាម​ផ្នែក​ផ្សេង​ៗ ដែរ​យើង​បាន​បង្កើត ឧទាហរណ៍ ខ្ញុំ​ និយាយ​អំពី​ កុំព្យូទ័រ ហើយ​នៅ​ក្នុង​​ ផ្នែក​កុំព្យូទ័រ​វា​មាន​ កម្មវិធី​ថ្មី , ផលិតផល​ថ្មី , គន្លឹះ​អ៊ីនធឺណិត តែ​នៅ Blogspot នេះ​វិញ​មិន​អាច​ដាក់ ទៅ​តាម​ចំណាត់​ក្រុម​បាន​ទេ មូល​ហេតុ​មក​ពី​គ្មាន​មុខងារ​ចំណាត់​ក្រុម ??? តែ​យើង​ក៏​អាច​ច្នៃ​អោយ​មាន​ចំណាត់​ក្រុម​ដែរ​ដោយ​ប្រើ​មុខ​ងារ Labels (ផ្លាក) វិញ សូម​បញ្ជាក់​ថា Tag នៅ Wordpress ទុក​សំរាប់​អោយ​យើង​ដាក់​ពាក្យ​ដែរ​ទាក់ទង
​ នឹង​ Post ណាមួយ​ ឧទាហរណ៍ ខ្ញុំ​សរសេរ​ប្រកាស​មួយ​ដែរ​និយាយ​អំពី Windows 8 ដូច​នេះ​ខ្ញុំ​ដាក់​ Tag អោយ​មាន​ពាក្យ Windows7 , computer , Windows 8 គឺ​ជា​ការ​ដាក់​ពាក្យ​អោយ​ទាក់ទង​ នឹង​ប្រធានបទ Windows 8 ដើម្បី​ទុក​ជា​ពាក្យ​គន្លឹះ​ អោយ​អ្នក​ទស្សនា​ស្វែង​រក​ដោយ​គេ​វាយ ពាក្យ​ណាមួយ​ដែរ​គេ​ចង់​ដឹង​នៅ​ពេល​ដែរ​គេ​មិន​ដឹង​ថា​មាន​អី​ខ្លះ​នៅ​ក្នុង ​ប្លក់​របស់​យើង តែ​ Blogspot វិញ​គឺ​ផ្សេង ។ សូម​មើល​ពី​ភាព​ខុស​គ្នា​ដូច​ខាង​ក្រោម៖ 

Pages ឬក៏ ទំព័រ ៖

     Pages យើង​បង្កើត​វា​ដើម្បី​សរសេរ​ប្រកាស​អី​មួយ​ដែរ​វា​ការ​ប្រើប្រាស់​ញឹកញាប់ ឬក៏​ចង់​អោយ​វា​បង្ហាញ​អោយ​អ្នកទស្សនា​ឃើញ​រហូត ឧទាហរណ៍ ខ្ញុំ​ចង់​ដាក់​ប្រកាស​មួយ​អំពី ​​ទាញ​យក​កម្មវិធី​ថ្មីៗ ឬ ពុម្ពអក្សរ​​ខ្មែរ​យូនីកូដ ដោយ​ខ្ញុំ​ចង់​អោយ​វា​បង្ហាញ​នៅ​លើ Menu វា​ងាយស្រួល​អោយ​គេ​ឆាប់​ឃើញ​និង​ជា​រៀង​រហូត។ ដូច​នេះ​ខ្ញុំ​មិន​សរសេរ​វា​ជា​ Post (ប្រកាស)ទេ ខ្ញុំ​ត្រូវ​សរសេរ​វា​ជា Page (ទំព័រ) វិញ ដោយ​ចូល​ទៅ​កាន់ Pages >> New page រួច​សរសេរ​អ្វី​ដែរ​យើង​ចង់​បង្ហាញ​ (សូម​មើល​រូប​ខាង​ក្រោម)
Pages >> New page >> Blank page

-Blank page : មាន​ន័យ​ថា​យើង​បើក​យក​មួយ​ទំព័រ​ដើម្បី​សរសេរ​។
-Web address : មាន​ន័យ​ថា​យើង​ចង់​ដាក់​ Link (តំណ) ពី វ៉េបសាយ/ប្លក់ ​ពី​ខាង​ក្រៅ។

-Top tabs : បង្ហាញ Menu​ Page (ទំព័រ) នៅ​ផ្នែក​ខាង​លើ​ (​ជាប់​ខាង​ក្រោម Banner)
-Side links : ដាក់ Menu ​នៅ​ចំហៀង
-Don't show : មិន​បង្ហាញ Menu

 Post ឬក៏ ប្រកាស ៖

     Post  គឺ​រាល់​អត្ថបទ​ដែរ​យើង​សរសេរ​ទូទៅ ត្រង់​ចំនុច​នេះ​ខ្ញុំ​ចង់​បកស្រាយ​អោយ​អ្នក​ដែរ​កំពុង​ប្រើ និង មិន​ទាន់​បាន​ប្រើ ​អោយ​បាន​ជ្រាប​ថា៖ យើង​ត្រូវ​ប្រើ​មុខងារ Labels (ផ្លាក) អោយ​ដើរ​តួ​ជា Catalog (ចំណាត់​ក្រុម) ដែរ​មុខ​ងារ ចំណាត់​ក្រុម មិន​មាន​នៅ​លើ Blogspot ទេ​គឺ​មាន​តែ​នៅ​ Wordpress តែប៉ុណ្ណោះ។ ដូច្នេះ​យើង​មាន​តែ​យក Labels ប្រើ​ជា Catalog ។ ដូច្នេះ Lables របស់​ Blogspot មាន​មុខងារ​ដូច​ Catalog របស់ Wordpress ដែរ​តែ Labels មិន​ទូលំទូលាយ ឬ​មិន​មាន​ភាព​ងាយ​ស្រួល​ឡើយ(ព្រោះ​យើង​មិនអាច​កែ​ប្រែ​ពាក្យ Labels បាន​ទេ នៅ​ពេល​ដែរ​យើង​ចង់​ដូរ​ឈ្មោះ​ Labels មាន​តែ​វិធី​មួយ​គត់​គឺ បង្កើត Labels ថ្មី​មួយ រួច​យក​ជញ្ជូន​ Post យក​មក​ដាក់​ក្នុង​Labels ថ្មី​នោះ(សូម​មើល​រូប​ខាង​ក្រោម)
Tag នៅ​ Blogspot គឺ​ជា Catalog :D
-All : បង្ហាញ​ប្រកាស (អត្ថបទ​)​ ទាំង​អស់ ។
-Draft : គឺ​ជា​កន្លែង​បង្ហាញ​ប្រកាស​ដែរ​មិន​ទាន់​ផ្សព្វផ្សាយ។ បើ​តាម​រូប​ខាង​លើ គឺ​មាន 1 ប្រកាស ដែរ​មិន​ទាន់​បាន​ផ្សព្វផ្សាយ។
-Published : បង្ហាញ​ចំនួន​ប្រកាស​ដែរ​បាន​ផ្សព្វផ្សាយ​រួច។
-Revert to draft : ដក​យក​ប្រកាស​ដែរ​បាន​ផ្សព្វផ្សាយ​រួច ទុក​វិញ (មិន​បង្ហាញ​វិញ)។

Labels នៅ​ពេល​នោះ​គឺ Catalog
-ប្រអប់ Labels : ជា​កន្លែង​អោយ​យើង​បង្កើត​ថ្មី​មួយ វា​ដូច​យើង​បង្កើត Catalog នៅ​ Wordpress ដែរ ។ សូម​លោក​អ្នក​គិត​អោយ​បាន​ច្បាស់​នូវ​ពាក្យ ដែរ​ចង់​បង្កើត ដោយ​សារ​វា​មិន​មាន​មុខ​ងារ​អោយ​កែប្រែ​ទេ​មាន​តែ បង្កើត​ថ្មី​មួយ​ទៀត >> នាំ​ប្រកាស​ដាក់​ចូល​អា​ថ្មី​ហ្នឹង ​>> រួច​លុប​អា​ចាស់​ចោល។
-អក្សរ​​នៅ​ក្នុង​គំនូស​ក្រហម​ដែរ​ខ្ញុំ​គូស​នេះ គឺ​ជា Labels ដែរ​ខ្ញុំ​បាន​បង្កើត​រួច​ហើយ ដូច​នេះ​យើង​ត្រូវ​ដឹង​ថា Labels មួយ​ស្មើ Folder មួយ ដែរ​ជួយ​យើង​រៀប​ទុកដាក់​ប្រកាស​អោយ​មាន​របៀប​រៀបរយ។ ដោយ​លើក​ក្រោយ​យើង​មិន​បង្កើត​ថ្មីទេ​ គឺ​យើង​យក​អា​ចាស់​ប្រើ​ទៀត ។

 របៀប​បង្ហាញ​ Lables នៅ​ចំហៀង​ប្លក​របស់​យើង៖
-ចូល​ទៅ Layout >> Add a Gadget >> Labels (ភាគ​ច្រើន​គេ​ដាក់​នៅ​ផ្នែក​ចំហៀង​និង​នៅ​លើ​គេ)
ការ​កំណត់ Gadget Lables ​ខ្លះៗ
-Title : សម្រាប់​ដាក់​ឈ្មោះ​អោយ Gadget Labels ភាគ​ច្រើន​គេ​ដាក់​ថា "មើល​ប្រកាស​តាម​ចំណាត់​ក្រុម" ។
-Show :
     +All Labels : បង្ហាញ Labels ទាំង​អស់
     +Selected Labels : ចង់​បង្ហាញ​ខ្លះ លាក់​ទុក​ខ្លះ (សម្រាប់​អ្នក​ដែរ​ចង់​មិន​បង្ហាញ​ Labels ណាមួយ ដោយ​ចុច​លើ​ពាក្យ Edit រួច​ដោះ ធីច​ណា​មួយ​ចេញ។
-Sorting :
     +Alphabetically : បង្ហាញ​តាម​លំដាប់​អក្សរ
     +By Frequency : បង្ហាញ​តាម​ភាព​ញឹកញាប់
-Display :
     +List : បង្ហាញ​ជា​តារាង
     +Cloud : បង្ហាញ​ជា ផ្សែង​ពពក
-Show number of post per label : កំណត់​អោយ​បង្ហាញ ចំនួន​ប្រកាស​ក្នុង​ Labels នីមួយៗ

      សង្ខេប​សេចក្ដី៖
-  Pages មិន​មាន​អោយ​កំណត់ Lables ទេ គឺ​ឯករាជ​មិន​ឋិត​ក្នុង​ចំណាត់​ក្រុម។
-  Post មាន​អោយ​កំណត់ Lables ដូច្នេះ​ត្រូវ​ប្រើ​វា​ជា​​ប្រកាស​ដែរ​ឋិត​ក្នុង​ក្រុម​ណាមួយ។

មតិ ​អាក្បាលធំ៖ សូម​លោកអ្នក​ដែរ​កំពុង​ប្រើ Blogspot ទាំងអស់​ត្រូវ​រៀបចំ​ទុកដាក់ "ប្រកាស" អោយ​មាន​របៀបរបប​ត្រឹមត្រូវ គឺ​ត្រូវ​រៀប​ចំ​ទុក​ក្នុង Labels នីមួយៗ មិន​ត្រូវ​ទុក "ប្រកាស" អារាត់អារាយ​ ប៉ាតណាប៉ាតណី នោះ​ទេ។ មូល​ហេតុ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ចូល​ទស្សនា អាច​បើក​មើល​តាម Labels នេះ​បាន ដោយ​មិន​ត្រូវ​ការ​បើក​មើល​តាម ខែ​ឆ្នាំ​ នោះ​ទេ៕

មុខងារ Readmore ដែលមាន​ស្រាប់​ក្នុង Blogger

     តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទើប​​អោយ​ទំព័រ​ដើម (Home) ​បង្ហាញ​ប្រកាស​ជា​សង្ខេបៗ ដោយ​មាន​តំណ​អោយ​ចុច​ដើម្បី​ចូល​ទៅ​អាន​ប្រកាស​ពេញ​នោះ (សម្រាប់ template ដែល​អត់មាន Auto Readmore) ។ ភាគ​ច្រើន​នៃ ThemeTemplate ដែរ​ Download ពី​វ៉ែបសាយ​​ដ៏ទៃ គឺ​បាន​បញ្ចូល​មុខងារ {{ អាន​បន្ត Read More }} មក​ជា​មួយ​ស្រាប់ ដែលជា​ហេតុ​ធ្វើ​អោយ​អ្នក​ប្រើ Blogspot ភាគ​ច្រើន​ចូល​ចិត្ត ទាញ​យក​មក​ដំឡើង​ណាស់។ តែ​បើ​យើង​ជា​អ្នក​អភិវឌ្ឍន៍ សូម​កែច្នៃ​ដោយ​ដៃ​យើង​ផ្ទាល់​វិញ​ទើប​រីក​ចម្រើន ដោយ​យើង​ត្រូវ​ស្រាវជ្រាវ​ស្វែង​រក​កូដ (Code) នៅ​តាម​វ៉ែបសាយ​ផ្សេងៗ មក​តុបតែង​ទើប​យើង​បាន​ចំណេះ​ពិត​ប្រាកដ មិនមែន​យក​ស្រាប់ៗ​។

      Blogspot បាន​បង្កប់​មុខ​ងារ​នេះ​មក​ជាមួយ​ដែរ​ តែ​សម្រាប់​អ្នក​ដែល​ទើប​រៀន​ប្រើ​ដំបូង​​មិនសូវ​ស្គាល់​មក​ពី​មុខងារ​នោះ មាន​ឈ្មោះ​ខុស​ពី​តួនាទី​ពិត​របស់​វា ដែរ​ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្ងល់ (កាល​ពីមុន​ខ្ញុំ​ក៏​ឆ្ងល់​ដែរ តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បង្ហាញ​ជា​សង្ខេប​បាន​?) ឥឡូវ​មាន​ចំលើយ​ហើយ ហើយ​ថែម​ទាំង​មិនបាច់​សរសេរ​កូដ​អី​នោះ​ទេ ងាយ​ៗ​សំរាប់​មនុស្ស​ដូច​ជា​ខ្ញុំ​នេះ និង​អ្នក​ដែរ​មិន​ចេះ​កូដ។
សូម​មើល​ដូច​ខាង​ក្រោម​នេះ៖


 វិធី​ប្រើ Readmore ដែល​មាន​ស្រាប់​ក្នុង Blogger ៖

- Log ចូល​ទៅ​ក្នុង​គណនី​ Blogspot របស់​អ្នក​ដោយ​ចូល​តាម www.blogger.com
- សរសេរ​​អត្ថបទ​មួយ ឬ​ក៏​បើក​យក​​អត្ថបទ​ចាស់​របស់​អ្នក ​យក​មក​កំណត់​អោយ​បង្ហាញ​ជា​លក្ខណៈ​សង្ខេប​នៅ​ទំព័រ​ Home
- ចុច​ដាក់ សញ្ញា Cursor ដែរ​លោត ​"ទឹត" ដាក់​កន្លែង​ណា​ដែរ​អ្នក​ចង់​អោយ​បង្ហាញ​សង្ខេប​ត្រឹម​កន្លែង​នោះ រួច​ចុច​ប៊ូតុងInsert jump break  ជា​ការ​ស្រេច ។ សូម​មើល​រូប​ឧទាហរណ៍​ខាង​ក្រោម​នេះ​៖

ចំណាំ៖ លោក​អ្នក​ត្រូវ​​រៀប​ចំ​ត្រួត​ពិនិត្យ​​អត្ថបទ​រួច​រាល់​អស់​សិន​ទើប​ប្រើ Insert jump break ជា​ចុង​ក្រោយ​គេ​។

ដូរ​អក្សរ Readmore អោយ​ទៅ​ជា ភាសាខ្មែរវិញ៖
-ចូល​ទៅ Layout >> ចុច​ប៊ូតុង Edit ត្រង់​កន្លែង Blog Posts (សូម​មើល​រូប​ខាង​ក្រោម​)៖

នោះ​នឹង​លេច​ចេញ​ផ្ទាំង  Configure Blog Posts ចេញ​មកអោយ​យើង​កំណត់ ៖

-Mumber of post on main page: ជា​ការ​កំណត់​ចំនួន Post អោយ​បង្ហាញ​នៅ​ទំព័រ Home
-Post page link text: កំណត់​អក្សរ​ដែរ​យើង​ចង់​បាន ឧទាហណ៍៖ ចុចទីនេះ​អានបន្ត >>
រួច​ចុច​ប៊ូតុង SAVE ជាការ​ស្រេច :D ៕

របៀប Backup និង Restore Template របស់ប្រព័ន្ធ Blogger

   Template របស់​ប្លក​​ប្រៀប​ដូច​ជា​សំលៀកបំពាក់​របស់​ប្លក ដែល​វា​មិន​ខុស​គ្នា​រវាង Theme របស់​ប្រព័ន្ធ​ដំណើរការ Windows ដែល​ជួយ​អោយ​មាន​រូបរាង​​ផ្សេងៗ​គ្នា​ ទៅ​តាម​ចំណូល​ចិត្ត​អ្នក​បង្កើត និង​អ្នក​ប្រើ​ប្រាស់។ Blogger បាន​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់​ មាន​សិទ្ធិ​អាច​កែប្រែ បញ្ចូល​កូដ​ទៅ​ក្នុង Template ឬ ក៏​ប្ដូរ​ថ្មី ដែល​អ្នក​ប្រើ​អាច​រក​បាន​ដោយ Free ឬ គិត​លុយ នៅ​តាម​គេហទំព័រ​មួយ​ចំនួន។

   លើក​នេះ​ខ្ញុំ​សូម​ក​លើក​យក​ពី​របៀប​ Backup template ក្នុង​ប្រព័ន្ធ Blogger !!! មូល​ហេតុ​ដែល​ត្រូវ​ធ្វើ​ការ Backup មក​ពី​យើង​ត្រូវ​រក្សា​ទុក Template ដែល​កំពុង​ប្រើ​ទុក​ មុន​នឹង​បញ្ចូល​កូដ (Code) ផ្សេង​ៗ បង្ការ​ក្រែងលោ​មាន​ការ​ថ្លោះធ្លោយ ​ដោយ​សារ​ការ​បញ្ចូល​កូដ​ខុស​​ក្នុង Template។ ឬ​មួយ​វិញ​ទៀត​យើង Backup វា​ទុក​ដើម្បី​ចែក​ឲ្យ​អ្នកដទៃ​ប្រើ សូម​មើល​ខាង​ក្រោម​នេះ៖


ក- របៀប Backup ឬ Restore Template តាមធម្មតា៖  

- ចូល​ទៅ​ក្នុង​គណនី Blogger របស់​អ្នក​តាម www.blogger.com
- ចូល​ទៅ​កាន់ Template >> Backup / Restore (សូមមើល​រូប​ខាង​ក្រោម)

- នោះ​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​អោយ​អ្នក​ចាត់ការ​ជា​មួយ Template

1- Download full template : ចុច​ដើម្បី​ទាញ​យក Template ទុក​ក្នុង​កុំព្យូទ័រ។
2- Upload a template from on your hard drive : ​ចូល​ទៅ​រក​ឯកសារ Template ដែល​អ្នក ចង់​ដំឡើង​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។
3- ប៊ូតុង Upload ចុច​សម្រាប់​ពេល​យើង​ត្រូវការ Upload ស្បែក​ប្លក់។

ចំណាំ ៖ ឯកសារ template មាន​កន្ទុយជា *.XML  ។

ខ- របៀប Upload template តាមវិធីនេះ​ពេល Upload តាមធម្មតាមិនទៅ ៖

   នៅពេល​ខ្លះ​យើង​មិនអាច upload template ទៅបានទេ បណ្ដាល​មកពី template មាន​ទំហំ​ធំ​ពេក ឬ​មកពី​អ៊ីនធឺណិត​ដើរ​យឺត​ពេក ឬ ....។ ដូច្នេះ​យើង​ប្រើ​វិធី​នេះ​វិញ បាន​ទៅ​បាន ៖
ឧទាហរណ៍ យើង​បាន​ទាញ​យក template ស្អាតមួយ​ពីគេហទំព័រ​ផ្សេង ហើយ​ចង់ដំឡើង template នោះ​ដាក់​ក្នុង​ប្លក់​យើង ដោយ ត្រូវ Copy កូដ​ទាំងអស់​ដែល​មាន​ក្នុងឯកសារ XML យក​មក​ដាក់​ក្នុង template Editor ។

- ចម្លង​កូដ​ក្នុងឯកសារ XML ដោយប្រើ​កម្មវិធី Notepad

- ចូល​ទៅ​កាន់ Template >> Backup / Restore (សូម​មើល​រូប​ខាង​ក្រោម)

- លុប​កូដ​ក្នុង​ template Editor ចោល រួច​ហើយ​ដាក់​កូដ​ថ្មី​ចូល រួច​ចុច Save template ជាការស្រេច។ ធ្វើ​របៀប​នេះ​ធានា​ថា​ជោគជ័យ ទោះជា​អ៊ីនធឺណិត​ដើរ​យឺត​ក៏ដោយ។

ចំណាំ ៖ មុននឹង ​ធ្វើការ​ផ្លាស់ប្ដូរ template ថ្មី​ត្រូវ Copy Code Widget ទាំងឡាយ​ដែល​មាន​ជាមួយ​ប្លក់​របស់​យើង ឲ្យ​ហើយ​អស់​សិន ជៀសវាង​ពេល​ដំឡើង template ថ្មី​ធ្វើ​ឲ្យ​បាត់ Widget អស់។


ចង់​បាន Template ថ្មីៗ ស្អាតៗ​?

     Blogspot បាន​ដាក់ Template អោយ​ជ្រើសរើស​បួន​ដប់​ដែរ ​តែ​​មិន​ជា​ស្អាត​ទេ ដូច​នេះ​លោក​អ្នក​ប្រាកដ​ជា​ត្រូវ​ការ​ទាញ​យក Template ពី​គេហទំព័រ​នានា​ ដើម្បី​យក​មក​កែប្រែ​រូបរាង​ប្លក។ ខ្ញុំ​សូម​ណែនាំ​គេហទំព័រ​មួយ​ដែល​​មាន​មុខងារ​អាច​អោយ​អ្នក​ស្វែង​រក Template ដែល​អ្នក​ពេញ​ចិត្ត ទៅ​តាម​ផ្នែក ដូច​ជា៖ Topic, Layout,  Feature និង Color។

-Template របស់ Blogspot ​មាន​កន្ទុយ​ឯកសារ​ជា *.xml

សូម​អរគុណ​ដែល​ចូល​មើល​ប្លក់​អាក្បាលធំ

របៀប​ប្ដូរ​ពុម្ព​អក្សរ Hanuman ដែលមាន​ស្រាប់​ក្នុង Blogger

     សម្រាប់​បងប្អូន​ដែល​កំពុង​ប្រើ template ដែល​មាន​ក្នុងប្រព័ន្ធ Blogger ស្រាប់ៗ ឥឡូវ​នេះ Blogger បាន​បន្ថែម​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​មួយ​​ឈ្មោះ​ថា ហនុមាន (Hanuman) ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្លក​រួច​ជាស្រេច ដែល​ជាហេតុ​ធ្វើ​អោយ​អ្នក​ប្រើ​ប្លក មិន​ចាំបាច់​ត្រូវ​សរសេរ ឬ ចម្លង​កូដ​ពី Google Web Fonts នោះ​ទេ ដោយ​គ្រាន់​តែ​ជ្រើសរើស​យក​ជា​ការ​ស្រេច។
     មូល​ហេតុ​ដែល​យើង​​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ប្លក់​របស់​យើង គឺ​ដើម្បី​អោយ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មិន​បាន​ដំឡើង​ពុម្ព​អក្សរ​​ខ្មែរ​ យូនីកូដ​ឈ្មោះ Hanuman អាច​មើល​ឃើញ​ពុម្ព​ហនុមាន​បាន ដោយ​មិន​បាច់​​ដំឡើង​​ពុម្ព​ហនុមាន ក្នុង​ម៉ាស៊ីន​របស់​ពួក​គេ​ឡើយ ហើយ​ម៉្យាង​ទៀត​ដើម្បី​កុំ​ឲ្យ​កម្មវិធី browser បង្ហាញ​ពុម្ព​អក្សរ​ខុស​ពី​ចិត្ត​របស់​ម្ចាស់​ប្លក។ ដើម្បី​​បើក​ប្រើ​សូម​ចូល​ទៅ​កំណត់​ដូច​ខាងក្រោម៖

template ដែលមានស្រាប់ៗក្នុងប្រព័ន្ធ Blogger

៙  របៀប​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ​ហនុមាន (Hanuman) ក្នុងប្លក ៖

- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com 
- ចូលទៅ​កាន់ Template >> Customize (សូមមើល​រូប​ខាង​ក្រោម)
 - ចុច​លើ​ពាក្យ​ថា Advanced រូច​កំណត់​ត្រង់​កន្លែង៖
  • Page Text (ជា​អក្សរ​អត្ថបទ) :​ រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​ខ្ញុំ​យក 14px ។
  • Blog Title (ជា​ចំណង​ជើង​ប្លក​ដែល​ឋិត​នៅ​ក្បាល​ប្លក) : រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​អាស្រ័យ​លើ​លោក​អ្នក ។
  • Tab Text (ជា​អក្សរ​របស់​ Page ឬ Link) : រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​ខ្ញុំ​យក 16px
  • Post Title (ជា​អក្សរចំណង​ជើង​​អត្ថបទ) : រើស​យក Hanuman (ភាសាខ្មែរ) និង Bold, ឯ​ទំហំ​ខ្ញុំ​យក 18px ។
  • Gadgets (ជា​អក្សរ​របស់ Gadget) :​ រើស​យក Hanuman (ភាសាខ្មែរ) និង Bold, ឯ​ទំហំ​ខ្ញុំ​យក 15px ។
- កំណត់​រួច​សូម​ចុចប៊ូតុង Apply to Blog ដើម្បី​ទទួល​ស្គាល់​ការ​កំណត់ រួច​ចុច Back to Blogger ចូល​មក​កាប់​ប្លក​វិញ៕
សូម​មើល​លទ្ធផល​ដូច​ខាងក្រោម
រូប​ខាងលើ​គឺ​មិន​មាន​បង្កប់​ពុម្ព​អក្សរ (Khmer OS System) ឯ​ខាង​ក្រោម​គឺ​បង្កប់ពុម្ព Hanuman

ចំណាំ ៖ គន្លឹះ​នេះ​អនុវត្តន៍​បាន​ដែរ​ប្លក់​លោកអ្នកដែលកំពុង​ប្រើ template ដែលមាន​ក្នុង​ blogger ស្រាប់ បើ​ប្លក់​អ្នក​បាន​កំពុង​ប្រើ template ដែល​ទាញ​យក​បាន​ពី​គេហទំព័រ​ផ្សេងៗ​គឺ​មិន​ដំណើរការទេ ទាល់តែ​លោកអ្នកចេះ​បង្កប់​ពុម្ពពី Google បាន​អាច​ទៅរួច។

បិទ​មុខងារ Navbar របស់ Blogger ការពារ​គេ Report

Blogger Navbar
   Navbar គឺ​ជា​របា​ដែល​ឋិត​នៅ​ខាង​លើ​បង្អស់​នៃ​ទំព័រ​ប្លក ដែល​មាន​តួនាទី​អាចឲ្យ​យើង​​ស្វែង​រក តាម​ដាន ចែក​រំលែក​ដំណឹង​ទៅ​កាន់​មនុស្ស​ដទៃ រាយការណ៍​បទល្មើស អាច​ចុច​ទៅ​មើល​ប្លក​ផ្សេងៗ​ទៀត ជាដើម។ មូល​ហេតុ​ដែល​អ្នក​ប្រើ blogger ចង់​បិទ Navbar មក​ពី​មើល​ទៅ​ដូច​មិន​សូវ​សម ព្រោះ​ជា​ទូទៅ​គេហទំព័រ​មិនដែល​មាន Navber អី​ទេ ហើយ​ណាមួយ​ដោយសារ​តែ​នៅក្នុង Navber មាន​មុខងារ Report Abuse (រាយការណ៍​បទល្មើស) នោះ​ធ្វើ​អោយ​ម្ចាស់​ប្លក​ចង់​បិទ​វា​ខ្លាំង​ណាស់។  ​ក្រុម​អ្នក​អភិវឌ្ឍន៍​ Blogger បាន​បន្ថែម​មុខងារ​បិទ Navber ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​បិទ​វា ​មាន​ភាព​ងាយស្រួល​ជាពិសេស ​អ្នក​ដែល​មិន​ចេះ​កូដ ចេះ​គាំង​អី​នោះ។ តែ​ក៏​បញ្ជាក់​បន្តិច​ថា Navbar ហ្នឹង ​វា​មាន​តែ​ចំពោះ​ប្លក់​ទាំងឡាយណា​ដែល​កំពុង​ប្រើប្រាស់ template ដែល​មាន​ស្រាប់​ក្នុង Blogger ។ សម្រាប់​អ្នក​ដែល​ប្រើ template ពីណាពីណី​អត់​មាន Navbar ហ្នឹង​ទេ។
template ដែលមានស្រាប់ៗក្នុងប្រព័ន្ធ Blogger

សូម​មើល​ពី​របៀប​បិទ​ងាយស្រួល​ដែល​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ Blogger៖

- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោក​អ្នក
- ​ចូល​ទៅ​កាន់ Layout >> ចុច​លើ​ពាក្យ Edit របស់ Navbar ​ដែល​ជា​ទូទៅ​វា​ឋិត​នៅ​ខាង​លើ​គេ (សូម​មើល​រូប​ខាង​ក្រោម)
Layout >> ចុច​លើ​ពាក្យ Edit របស់ Navbar

- នោះ​លោកអ្នក​នឹង​បាន​ឃើញ​ផ្ទាំង​កំណត់​របស់ Navber សូម​ចុច​យក Off ដើម្បី​បិទ​មុខងារ Navbar រួច​ចុច Save ជា​ការ​ស្រេច។ (សូម​មើល​រូប​ខាង​ក្រោម)

   ពេលនេះ​​លោក​អ្នក​លែង​បាន​ឃើញ Navbar ទៀត​ហើយ​សូមរីករាយ​ជាមួយ​ការ​សរសេរ​តែងនិពន្ធ​របស់​អ្នក​ទៀត​ចុះ៕

   ប្លកគឺ ​ជា​សេវា​កម្ម​មិន​គិត​លុយ ឲ្យ​លោក​អ្នក​កត់ត្រា​រាល់​អ្វីៗ​អំពី​ខ្លួន​អ្នក អាច​បង្ហាញ​ជា សាធារណៈ និង​មិនអោយ​​បង្ហាញ​ជាសាធារណៈបាន។ បើក​លោកអ្នក​ចង់​រៀន​បង្កើត​ប្លក ខ្ញុំ​សូម​ណែនាំ​អោយ​ប្រើ​សេវាកម្ម Blogger ដែល​ល្អ​ជាង​ Wordpress.com ហើយ​បើ​មិន​ដែល​ចេះ​ប្រើ Blogger សោះ​នោះ​សូម​ចូល​ទៅ​មើល​មេរៀន​បង្កើត​ប្លក​នៅ អាយធី​កូន​ខ្មែរ​.com ​ដែល​មាន​មេរៀន​ងាយៗ​ចាប់​ពី​មិន​ទាន់​ចេះ​សោះ​មក បន្ទាប់​ពី​ចេះ​ប្រើ Blogger ខ្លះ​ៗ​ហើយ អ្នក​អាច​ចូល​មើល​អំពី​គន្លឹះ​ប្លក ដែល​ខ្ញុំ​បាន​សរសេរ​ជា​ភាសា​ខ្មែរហូហែ ទុក​អោយ​អ្នក​ចង់​ចេះ​ប្រើ​ប្លក៕ :D

5 ចំណុច យើង​គួរ​បង្កើត Blogger ផ្ទាល់ខ្លួន​មួយ

    សួស្ដី! មិត្ត​ទាំងអស់​គ្នា។ ខ្ញុំ​មិនមែន​ជា​អ្នក​ជំនាញ​ខាង​ Blogger អី​ប៉ុន្មាន​ទេ ខ្ញុំ​គ្រាន់​តែ​បកប្រែ​មក​ពី​ប្លុក​បរទេស និង​បន្ថែម​គំនិត​ខ្លួនឯង​ខ្លះ ព្រោះ​ខ្ញុំ​ក៏​មិនសូវ​ចេះ​ភាសា​អង់គ្លេស​ដែរ។ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​ហេតុ​ផល​ទាំង 5 យ៉ាង​ដែល​​យើង​គួរតែ​បង្កើត​ Blogger ផ្ទាល់ខ្លួន។

1. អ្នក​នឹង​អាច​ក្លាយ​ជា​អ្នកនិពន្ធ និង​សរសេរ​អត្ថបទ​បាន​កាន់​តែ​ប្រសើរ​ឡើង ៖

   បើ​សិន​កាលពីមុន​អ្នក​​មិន​ចូលចិត្ត​ក្នុង​ការ​សរសេរ អ្នក​អាច​នឹង​ចូលចិត្ត​សរសេរ​វិញ​ព្រោះ​តែ​ប្លុក ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ការ​ សរសេរ​អត្ថបទ​នៅ​ពេល​អនាគត​។ ម្យ៉ាងទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នកនិពន្ធ​អត្ថបទ​ម្នាក់ ដ៏​ល្បីល្បាញ​ផង​ដែរ​។ នៅ​ពេល​ដែល​អ្នក​មាន​វ័យ​ចាស់​អ្នក​នឹង​អាច​មើល​ឃើញ​ពី​យុវភាព​របស់​អ្នក​ ក្នុង​កាល​ដែរ​អ្នក​ប្រឡូក​ជា​មួយ​នឹង​បច្ចេកវិទ្យា។ វា​ក៏​ជា​កំណត់ហេតុ​មួយ​ផង​ដែរ ប្រសិន​បើ​អ្នក​មិន​ចងចាំ​ឱកាស​ណា​មួយ​នោះ អ្នក​អាច​នឹង​រំលឹក​អនុស្សាវរីយ​របស់​អ្នក។

2. ធ្វើ​ឲ្យ​អ្នក​មាន​ការ​គិត​ពិចារណា​បាន​វែង​ឆ្ងាយ ៖

   នេះ ​ក៏​ជា​ចំណុច​មួយ​ដ៏​សំខាន់​ផង​ដែរ​។ បើ​​សិន​ជា​អ្នក​សរសេរ​អត្ថបទ​ណាមួយ​នៅ​អ្នក​​នឹង​​អាច​យល់​​ពី​អត្ថន័យ​នៃ​ អត្ថបទ​នោះ​កាន់​តែ​ច្បាស់​លាស់ ហើយ​ស៊ី​ជម្រៅ​ផង​ដែរ​។ ឧទាហរណ៍​អ្នក​សរសេរ​អត្ថបទ​ទាក់ទង​ទៅ​នឹង​ស្នេហា នោះ​អ្នក​នឹង​អាច​នឹង​យល់​ពី​បញ្ហា​ស្នេហា​កាន់តែ​ច្រើន​ឡើង​ហើយ​មិន​ងាយ​ នឹង​ចាញ់​ស្នេហា​ឡើយ។ (មិន​លោត​ទឹក ចង​.ក ...) :D

3. ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​ជីវិត​រីករាយ ៖

   តើ​អ្នក​ជឿ​ទេ​ថា Blogger អាច​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ​ និង​មាន​សុខភាព​ល្អ? ចំពោះ​ខ្ញុំ​បាទ ខ្ញុំ​ពិត​ជា​ជឿ 100% ព្រោះ​ថា​នៅ​ពេល​ដែល​ប្លុក​យើង​មាន​​អ្នក​ចូល​អាន​ច្រើន​ ហើយ​ការ​ប្រកាស​ (Post) ក៏​មាន​កាន់តែ​ច្រើន​ដែរ​នោះ វា​ពិត​ជា​ធ្វើ​ឲ្យ​យើង​រីក​រាយ​ពេកក្រៃ​ ពិសេស​គឺ​នៅ​ពេល​មាន​ម្ចាស់​ប្លុក​ដទៃ​ឬ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​ បញ្ចេញ​មតិ​យោបល់​ ឬ​ចម្ងល់​ផ្សេង​ៗ​ឲ្យ​យើង​ជួយ​ដោះស្រាយ។ សំខាន់​សម្រាប់​សុខ​ភាព​របស់​យើង​ដែរ​នោះ​គឺ​ទម្លាប់​ដដែលៗ​របស់​យើង​។ ឧទាហរណ៍ ៖ ខ្ញុំ​ក្រោក​ឡើង​នៅ​ម៉ោង​ 5:00AM បន្ទាប់​មក​ខ្ញុំ​ប្រកាស​ក្នុង​ប្លុក​ឲ្យ​បាន​យ៉ាង​ហើយ​ណាស់​ក៏​មួយ​ដែរ។ នៅ​ម៉ោង​ 7:00AM ខ្ញុំ​ទៅ​បរិភោគ​អាហារ​ពេល​ព្រឹក ហើយ​ធ្វើ​ការ​ងារ​មួយ​ចំនួន​។ នៅ​ម៉ោង 10:00AM ខ្ញុំ​បើក​ Facebook ............ នៅ​​ម៉ោង 02:00PM ទៅ 4:00 PM ខ្ញុំ​ប្រកាស​ក្នុង​ប្លុក​ទៀត។ :D

4. អ្នក​នឹង​ជួប​មនុស្ស​ថ្មីៗ ជា​មួយ​នឹង​ចំណេះដឹង​ថ្មីៗ​ផង​ដែរ​ ៖

   ខ្ញុំ​ជឿជាក់​យ៉ាង​ប្រាកដ​ និង​​ច្បាស់​ថា នៅ​ពេល​ដែល​ប្លុក​របស់​លោកអ្នក​មាន​អត្ថបទ​ប្លែកៗ​ច្រើន​ចំនួន​អ្នក​ទស្សនា​ ក៏​មាន​កាន់តែ​ច្រើន​ដែរ​។ អ្នកដទៃ​នឹង Comment មក​យើង​នូវ​ចម្ងល់​របស់​គេ​ពិសេស​អ្នក​អាយធី​ទាំង​ឡាយ (មិន​មែន​អ្នក​ឆុង​តែ​ទឹក​កក​ទេ) នោះ​យើង​កាន់​តែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ថែមទៀត។ មួយវិញទៀត​យើង​ក៏​បាន​ស្គាល់​នូវ​ប្លុក​ទាំងឡាយ​ដែល​មាន​សភាព​ប្រសើរ​ជាង ​យើង ហើយ​អាច​សាកសួរ​យោបល់​ (ពិសេស​របៀប​ធ្វើ) អ្វីមួយ។

5. អ្នក​អាច​ទទួល​បាន​ប្រាក់​ ៖

   នៅ​ពេល​ប្លុក​របស់​អ្នក​មាន​ភាព​ល្បីល្បាញ​ទទួល​ការ​ពេញ​និយម​ពី​អ្នក​ ទស្សនា​ទាំងឡាយ​នោះ អ្នក​ដែល​មាន​ផលិតផល​ឬ​ចង់​​​ប្រកាស​ដំណឹង​ផ្សេងៗ ច្បាស់​ជា​រត់​មក​រក​យើង ពិសេស​អាច​មាន​អ្នក​សុំ​ដាក់​ដំណ​ភ្ជាប់​ទៀត​ផង។ បើ​យើង​បាន​ទិញ​ដូមែន (Domain) ទៀត​រឹតតែ​ប្រសើរ​។ ដូមែន​​ មាន​ដូច​ជា ៖ .info (តម្លៃ​ថោក) .com . Net .info .deu .kh......។

   ចំណុច​ទាំងឡាយ​ដែល​ខ្ញុំ​សរសេរ​ខាងលើ​​នេះ​សង្ឃឹម​ថា លោក​អ្នក​អាច​យល់​ខ្លះៗ និង​អាច​ទទួល​យក​បាន​។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​ចាញ់​គេ​ក្នុង​ពិភព​បច្ចេកវិទ្យា​ថ្មីៗ​នេះ យើង​ជា​កូន​ខ្មែរ​គប្បី​បង្កើត​ប្លុក​ឲ្យ​បាន​ច្រើន និង​មាន​ប្រយោជន៍​ចំពោះ​ជនជាតិ​​យើង​ផង​ដែរ៕