សួស្ដី!!!! សុខសប្បាយជាទេ? ប្លក់អាក្បាលធំចាប់ផ្ដើមសរសេរគន្លឹះ
Blogger ជាភាសាខ្មែរឡើងវិញហើយ។ ខ្ញុំជឿថាអ្នកបង្កើត Email
សម័យឥឡូវសឹងតែ 98% តែងតែជ្រើសរើសយក Gmail របស់ Google យកមកប្រើ
ដែលកាលមុនចូលចិត្តណាស់ Yahoo mail ព្រោះថា Google mail
កាលមុនដំបូងមិនអាចបង្កើតបានស្រួលៗទេ ទាល់តែមានអ្នកអញ្ជើញ
បានៗប្រើ។
ឥឡូវនេះ (ឥឡូវអីយូរយារហើយ) Google បានច្របាច់ ទំហំស្តុកឯកសារ
Gmail, Google Drive, រូបភាព ដាក់ចូលគ្នា បានដល់ទំហំ 15GB
ប្រើអីប្រើទៅកុំឲ្យតែអស់ 15GB តែបើសិនប្រើមិនគ្រប់
ត្រូវបង់ថ្លៃសេវា ។ តែបើប្រៀបធៀបជាមួយ Mega វិញគឺចាញ់ដាច់ តែ
Mega គែតាមធ្វើបាបរហូត ព្រោះម្ចាស់វាសំបូរលុយណាស់
ដោយសាររកស៊ីដាក់ស្តុកឯកសារឲ្យគេក្នុងអ៊ីនធឺណិត។
ឃើញថាទោះជាគេតាមធ្វើទុក្ខបុកម្នេញយ៉ាងណា
ក៏សេវាកម្មរបស់គាត់ឈរលើគេគឺ Free 50GB ។
កុំគិតច្រើន អ្នកណា Free អី Free ទៅ
សំខាន់បើយើងយកឯកសារទៅដាក់នៅនឹងគេហើយ ហើយគេលុបឯកសាររបស់យើង
ចឹងការរក្សាទុកវាក្លាយជាគ្មានន័យ។
ចឹងទេយើងត្រូវចេះរកកន្លែងណាដែលមានច្រើន
ហើយអត់លុបឯកសាររបស់យើងចោល។
ចំណាំ ៖ សូមអ្នកទាំងអស់គ្នាកុំយកឯកសារទៅទុកនៅ MediaFire វា Free
ច្រើនមែន តែរហ័សលុបចោលផុយៗណាស់។
ម៉ាស៊ីនស្តុកឯកសារតម្លៃរាប់សិនលាន គេបង្កើតមកសម្រាប់ Free
ឲ្យយើង? មិនងាយទេ ទាល់តែក្រុមហ៊ុនធំៗ ដូចជា Google Microsoft
បានគេអាចធ្វើចឹងបាន ឲ្យយើងរក្សាទុកដោយមិនលុបរបស់យើង។
ចូលដល់គន្លឹះយើងវិញ រីករាយក្នុងការចែករំលែក!!!!
៙ របៀបធ្វើ google drive direct link ៖
- បង្កើតគណនី
google drive ដោយប្រើ Gmail របស់លោកអ្នកណាមួួយ។
- យើងអាចបង្កើត Folder ឬក៏បង្ហោះឯកសារភ្លាមៗក៏បាន ។
- ចូលទៅស្វែងរកឯកសារដែលយើងចង់ Upload ។
- កំណត់សិទ្ធិឯកសារ ឲ្យមើលបានជាសាធារណៈ ចុចម៉ៅស្ដាំលើឯកសារ >>> ជ្រើសយក Share
- ចុចលើពាក្យ Advanced
-ចុចលើ Change... បើឯកសារអ្នកមិនទាន់ Public on the web
- ជ្រើសយក On - Public on the web >> Save ដើម្បីបើកសិទ្ធិចែកចាយឯកសារដល់អ្នកដ៏ទៃ។
- ចម្លងតំណ Google Drive (បញ្ជាក់តំណនេះធម្មតានៅឡើង មិនមែនជា
direct link
ដែលចុចភ្លាមអាចទាញយកបានភ្លាមដោយមិនបង្ហាញផ្ទាំងអ្វីសោះនោះ
ទេ)។
- នោះយើងហ្នឹងទទួលបានតំណទាញយកលំនាំដើមរបស់ Google Drive បានទម្រង់បែបនេះ ៖
https://drive.google.com/file/d/
0Byw4IHqq4ZDMQkYxb1oxY0NFR28/view?usp=sharing
- យើងត្រូវចម្លង ID ឯកសារ (ដែលខ្ញុំដាក់ពណ៌ខៀវ អ្នកទាំងអស់គ្នាអាចមើលនិងចំណាំវាទុក)។
- ដាក់ចូលក្នុងតំណទាញយកជាទម្រង់ខាងក្រោមនេះវិញ ៖
https://docs.google.com/uc?id=0Byw4IHqq4ZDMcUdhV2wzWlpwcjA&export=download
- នោះយើងអាចយកតំណនេះ
ទៅដាក់ឲ្យគេទាញយកនៅក្នុងអត្ថបទប្លក់របស់យើង
បានយ៉ាងត្រជាក់ចិត្ត ដឹងតែថាចុចភ្លាមទាញយកភ្លែត។
បន្ថែម ៖ Google Drive ឲ្យទំហំផ្ទុកឯកសារដល់ទៅ 15GB (គិតថា 13GB
ចុះ) ហើយអត់ចេះលុបឯកសាររបស់យើងទេ ចឹងសួរថា តើយើងចាំបាច់ប្រើ
Drupbox, Box ដែលមានទំហំស្តុក 2GB ធ្វើអ្វីបន្ថែមទៀត ?
(ប្រើអីប្រើទៅជាសិទ្ធិរៀងៗខ្លួនទេតើ!!!)